ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដឹង​ទេ មូល​ហេតុ​អ្វី​បាន​គេ​ហាម​​មិនឱ្យយក​​គ្រឿង​អេ​ឡិច​ត្រូ​និកឡើងយន្តហោះ​?

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មន្ត្រី​អា​មេ​រិ​កបាន​និយាយ​ថា យន្តហោះ​ដែល​ហោះហើរ​ពី​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិម​បូព៌ា និង​អាហ្វ្រិក ឆ្ពោះ​មក​កាន់​សហរដ្ឋអាមេរិក ត្រូវ​តែ​តម្រូវ​ឲ្យ​អ្នកដំណើរ​ទុក​គ្រឿង​អេ​ឡិច​ត្រូ​និក​

សហរដ្ឋអាមេរិក ៖ មន្ត្រី​អា​មេ​រិ​កបាន​និយាយ​ថា យន្តហោះ​ដែល​ហោះហើរ​ពី​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិម​បូព៌ា និង​អាហ្វ្រិក ឆ្ពោះ​មក​កាន់​សហរដ្ឋអាមេរិក ត្រូវ​តែ​តម្រូវ​ឲ្យ​អ្នកដំណើរ​ទុក​គ្រឿង​អេ​ឡិច​ត្រូ​និក​តាម​ការ​ឆែក​អីុន (Check-in) និង​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​យក​ឧបករណ៍​ទាំងនោះ​ឡើង​លើ​កាប៊ី​ន​យន្តហោះ​ដាច់ខាត ។

មន្ត្រី​ម្នាក់​ទៀត​និយាយ​ថា ឧបករណ៍​ដែល​បាន​លើក​ឡើង​ខាងលើ គឺ​រាល់​ឧបករណ៍​ដែល​មាន​ទំហំ​ធំ​ជាង​ទូរស័ព្ទ​ដៃ ។

មន្ត្រី​ផ្លូវអាកាស​ម្នាក់​បាន​ប្រាប់​ថា មានការ​ព្រួយបារម្ភ​ផ្នែក​សន្តិសុខ​ទាក់ទិន​នឹង​អ្នក​ធ្វើ​ដំណើរ​លើ​យន្តហោះ ដែល​មិន​ចុះ​ចត​ពី​ប្រទេស​មួយ​ចំនួន​មក​កាន់​សហរដ្ឋអាមេរិក ។

ពួក​គេ​បន្ថែម​ថា ការ​គំរាមកំហែង​មក​កាន់​សហរដ្ឋអាមេរិក នឹង​កាត់​បន្ថយ ប្រសិនបើ​អ្នក​ធ្វើ​ដំណើរ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីក្រុង​ទី​២ និង​ឆ្លងកាត់​ដំណើរការ​ឆែកឆេរ​ដែល​គួរ​ឲ្យ​ទុក​ចិត្តជា​មុន ។

មន្ត្រី​ម្នាក់​ទៀត​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ការ​ហាមឃាត់​លើ​គ្រឿង​អេ​ឡិច​ត្រូ​និក​មួយ​ចំនួន​នេះ គឺ​ទាក់ទិន​ជាមួយ​ក្រុម​ភេរវជន Al Qaeda ក្នុង​ឧបទ្វីប​អា​រ៉ាប់ (AQAP) ។

គួរ​បញ្ជាក់​ថា ក្រុម AQAP បាន​ព្យាយាម​ផលិត​គ្រាប់បែក​យ៉ាង​សកម្ម​ដោយ​ប្រើប្រាស់​លោហៈធាតុ​តិច ឬ​គ្មាន​សោះ​សម្រាប់​យន្តហោះ​ដឹក​អ្នកដំណើរ ។ លោក Ibrahim al-Asiri ប្រធាន​ផ្នែក​ផលិត​គ្រាប់បែក​របស់​ក្រុម​នេះ​បាន​បង្វឹក​ដល់​អ្នក​ដទៃ​ក្នុង​ការ​ផលិត​វា ។

មន្ត្រី​ទាំងនោះ​បន្ត​ថា មក​ដល់​ពេល​នេះ ពួក​គេ​គឺជា​អង្គការ​ភេរវកម្ម​តែ​មួយ​គត់​ដែល​បង្ហាញ​ថា ព្យាយាម​វាយប្រហារ​ដល់​យន្តហោះ ។

មន្ត្រី​ម្នាក់​ទៀត​និយាយ​ថា មានការ​ព្រួយបារម្ភ​ពី​ការ​វាយប្រហារ​តាម​រយៈ​គ្រឿង​អេ​ឡិច​ត្រូ​និក​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​មកនេះ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​ការ​ហាមឃាត់​បែប​នេះ​នៅឡើយ ។

មន្ត្រី​ផ្លូវអាកាស​បាន​និយាយ​ថា យន្តហោះ​អា​មេ​រិ​ក​មិន​ត្រូវ​បាន​ប៉ះពាល់​ទេ ព្រោះ​គ្មាន​យន្តហោះ​មួយ​ណា​ដែល​ហោះហើរ​ពី​ប្រទេស​ខាងលើ​ដោយ​មិន​ចុះ​ចត​ឡើយ ពេល​មក​កាន់​សហរដ្ឋអាមេរិក ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៤ រដ្ឋាភិបាល​សន្តិសុខ​ផ្នែក​ដឹក​ជញ្ជូន​បាន​តម្រូវ​ឲ្យ​អ្នកដំណើរ​មួយ​ចំនួន​បង្ហាញ​ថា តើ​គ្រឿង​អេ​ឡិច​ត្រូ​និករ​បស់​ពួក​គេ​អាច​ដំណើរការ​បាន​ឬ​អត់ ដើម្បី​ចៀសវាង​ការ​លាក់​ជាតិ​ផ្ទុះ​ក្នុង​នោះ ៕