ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង ពេជ្រ អា​លី​ហ្សា ចេញពី​ក្លិប​កម្សាន្ត​ជួប​រឿង​…

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​រូប​ស្រស់ ពេជ្រ អា​លី​ហ្សា ចេញពី​ពិធីជប់លៀង​មិត្ត​ភ​ក្កិ​នៅ​ក្លឹ​ប​កម្សាន្ត 55 បើករថយន្ត​បុក

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​រូប​ស្រស់ ពេជ្រ អា​លី​ហ្សា ចេញពី​ពិធីជប់លៀង​មិត្ត​ភ​ក្កិ​នៅ​ក្លឹ​ប​កម្សាន្ត 55 បើករថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង​រង​របួសធ្ងន់​២​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៧​តាម​បណ្តោយ​ផ្លូវ​សុធារស នៅ​មុខ​សាកលវិទ្យាល័យ​បៀរ​ប្រាយ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ អ្នក​បើករថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស GS300 មានឈ្មោះ ពេជ្រ អា​លី​ហ្សា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​តារា​សម្តែង ស្នាក់​នៅ​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Today ពណ៌​ទឹកសមុទ្រ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 2FL-3864 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សុធារស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស GS300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-2141 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សុធារស​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់​២​នាក់ ចំណែកឯ​ម៉ូតូ​ខូចខាត​ខ្ទេច​អស់ទាំង​ស្រុង រីឯ​រថយន្ត​បង្ក​វិញ​ខ្ទេច​មួយ​ជំ​ហៀ​ង​ខាងឆ្វេង ។

បើ​តាម​សំដី​របស់​នារី​តារា​សម្តែង​ជា​អ្នក​បើករថយន្ត​បង្ក​បាន​បកស្រាយ​ថា រូប​គាត់​ទើបតែ​ចេញ​មក​ពី​កម្ម​ពី​ធី​ជប់លៀង​មិត្តភក្តិ​នៅ​ឯ​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ លុះ​ពេល​ចេញពី​កម្ម​ពិធី​ហើយ​បាន​បើករថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ម៉ូតូ​Today​ជិះ​ដោយ​ប្រុស​២​នាក់​ក្នុង​ស្ថានភាព​ស្រវឹងស្រា​បើក​រេ​ពេញ​តែ​ផ្លូវ ហើយ​រេ​ចង្កូត​ចូល​ទៅ​បុក​រថយន្ត​របស់​គាត់​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ទាំង​២​នាក់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​ទាំង​២​នាក់​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ហុង​ហាក់ ។ ចំណែក​អ្នក​បើករថយន្ត​បង្ក​បន្ទាប់​ពី​កើតហេតុ​មាន​មិត្ត​ភ​ក្កិ​បើករថយន្ត​ហា​យ​ឡែ​ន​ឌ័​រម​ក​ដល់​កន្លែង​កើតហេតុ​សុំ​ធានា​យក​អ្នកបើកបរ​ត្រឡប់​ទៅ​ផ្ទះ វិញ ប៉ុន្តែ​សមត្ថកិច្ច​មិន​ព្រម​បាន​ឃាត់​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​ដើម្បី​ប្រគល់​ឲ្យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោ​ករង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕