ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២នាក់ត្រូវ​ចាប់ខ្លួន​ពីបទនាំស្រ្តី​ឡាវ​មក​ជួ.ញ​ដូរផ្លូវភេ.ទក្នុងប្រទេសថៃ​

1 ឆ្នាំ មុន

ថៃ ៖ ប៉ូលីសអន្តោប្រវេសន៍ថៃ ចាប់ខ្លួនបុរស ២នាក់ពីបទពាក់ព័ន្ធនឹងការជួ.ញដូរស្រ្តីជាច្រើននាក់ពី

ថៃ ៖ ប៉ូលីសអន្តោប្រវេសន៍ថៃ ចាប់ខ្លួនបុរស ២នាក់ពីបទពាក់ព័ន្ធនឹងការជួ.ញដូរស្រ្តីជាច្រើននាក់ពីប្រទេសឡាវចូលក្នុងប្រទេសថៃដើម្បីជួ.ញដូរផ្លូវភេ.ទ។

លោក Pitsanu Sitthithun ប្រធានស៊ើបអង្កេតផ្នែកប៉ូលីសអន្តោប្រវេសន៍បាននិយាយថា បុរសឈ្មោះ Somsak Buakhem វ័យ ៤៦ឆ្នាំ និង Vacharapong Ratchaburi វ័យ​ ២១ឆ្នាំ ត្រូវបានចាប់ខ្លួននៅផ្ទះមួយខ្នង ស្ថិតនៅក្នុងស្រុក Tha Bo នៃខេត្ត Nong Khai នៅថ្ងៃសុក្រ ទី ១៤ ខែតុលានេះ។

កាលពីថ្ងៃទី ២៩ ខែកញ្ញា តុលាការខេត្ត Nong Khai បានចេញដីការចាប់ខ្លួនអ្នកទាំងពីរតាមសំណើររបស់ប៉ូលីសអន្តោប្រវេសន៍ពីបទផ្តល់ទីជម្រក និងជួយជនបរទេសឱ្យចូលក្នុងប្រទេសថៃដោយខុសច្បាប់ និងជួយពួកគេគេចពីការចាប់ខ្លួន។

ប៉ូលីសស៊ើបអង្កេតបានសន្និដ្ឋានថា បុរសទាំងពីរជាប់ពាក់ព័ន្ធនឹងការជួ.ញដូរមនុស្ស។ នៅពេលស្រ្តីឡាវឆ្លងកាត់ទន្លេមេគង្គចូលប្រទេសថៃដោយខុសច្បាប់ ជនសង្ស័យបានដឹកស្រ្តីទាងនោះតាមយានជំនិះទៅលាក់ខ្លួននៅកន្លែងមួយក្នុងស្រុក Tha Bo។

លោក Pitsanu Sitthithun បញ្ជាក់ថា ការចាប់ខ្លួនបុរសទាំងពីរកើតឡើង បន្ទាប់ពីមានការចាប់ខ្លួនមនុស្សជាច្រើននាក់កាលពីពេលថ្មីៗនេះពីបទរត់ពន្ធមនុស្ស។

លោកបន្ថែមថា ការស៊ើបអង្កេតបន្ថែមកំពុងដំណើរការ៕ (យោងតាមប្រភព៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ