ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ដាក់​បង្កៃ​ចាប់​ត្រី​នៅ​វាលស្រែត្រូវ​ក្រពើ​​ទម្ងន់​ប្រមាណ​៣០​គីឡូក្នុងទឹក​ត្របាក់

2 ឆ្នាំ មុន
  • សៀមរាប

បុរស​ម្នាក់​ដែល​នាំ​គ្នីគ្នា​៤​នាក់ ទៅ​ដាក់​បង្កៃ​ចាប់​ត្រី​នៅ​វាលស្រែ ត្រូវ​បាន​ក្រពើ​នៅ​ក្នុង​ទឹក​ខាំ​ចំ​កំភួនជើង ​បណ្តាល​ឱ្យ​ហូរ​ឈាម​រហា.ម តែ

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ដែល​នាំ​គ្នីគ្នា​៤​នាក់ ទៅ​ដាក់​បង្កៃ​ចាប់​ត្រី​នៅ​វាលស្រែ ត្រូវ​បាន​ក្រពើ​នៅ​ក្នុង​ទឹក​ខាំ​ចំ​កំភួនជើង ​បណ្តាល​ឱ្យ​ហូរ​ឈាម​រហា.ម តែសំណាងល្អ​ដោយសារ​មាន​គ្នា​ច្រើន​នាក់ ក៏​បាន​នាំ​គ្នា​វា.យ​ក្រពើ​ងា.ប់​ភ្លាម​ៗ រួច​នាំ​អ្នក​របួស​មក​ផ្ទះ​វិញ​ ដើម្បី​លាង​របួស​ផងដែរ។

ហេតុការណ៍​ក្រពើ​ខាំ​ខាងលើ​​នោះ ​បាន​កើតឡើង នៅ​វេលា​ប្រមាណ​ម៉ោង​១​យប់​ ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​វាលស្រែ​លិច​ទឹកជំនន់​ជម្រៅ​កន្លះ​ម៉ែត្រ ម្តុំ​ខាងកើត​ប្រឡាយ​ខ្នាត ខាងត្បូង​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ពោធិ​សិរី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ។

បើ​តាម​ប្រសាសន៍​របស់​លោក ពៅ ប៊ុ​ន​ធឿ​ន អភិបាល ស្រុក​ជីក្រែង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២២​ថា កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១២ ខែតុលា ជន​រង​គ្រោះ​ឈ្មោះ ជួន សំណាង អាយុ​២៨​ឆ្នាំ រស់នៅ​បច្ចុប្បន្ន ភូមិ​ច្រាំង​ខ្ពស់ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​នាំ​គ្នា​ចំនួន​៤​នាក់ ទៅ​ដាក់​បង្កៃ​ត្រី​នៅ​វាលស្រែ​ពេល​យប់ ស្ថិត​នៅ​ចំណុច​វាល ស្រែ​ដែល​ទឹក​លិច​ជម្រៅ​កន្លះ​ម៉ែត្រ ត្រូវ​ក្រពើ​រួច​មកពីណា ខាំ​របួស​ជើង ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​ភ្លាម លោក​បាន​ចាត់​ឱ្យ​លោក​វរសេនីយ៍ត្រី អ៊ុ​ច វិសុទ្ធ នាយ​ប៉ុស្តិ៍​កំពង់ក្តី​ បាន​ចុះ​ទៅ​ដល់​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ ជួន សំណាង ក្នុង​ករណី​សត្វ​ក្រពើ​ខាំ​ដើម្បី​សួរនាំ​ឱ្យ​បាន​ច្បាស់លាស់ ។

លោក​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​ នៅ​យប់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង​១​រំលង​អធ្រាត្រ ពិតជា​បាន​ទៅ​ដាក់​បង្កៃ​រក​ត្រី​នៅ​ចំណុច​វាលស្រែ​លិច​ទឹកជំនន់​ ជម្រៅ​កន្លះ​ម៉ែត្រ ហើយ​ក៏​ត្រូវ​បាន​ក្រពើ​ត្របាក់​ខាំ​ចំ​ជើង​ខាងស្តាំ​ពិតប្រាកដ​មែន ។ នៅ​ពេល​នោះ​ ជន​រង​គ្រោះ​ និង​មនុស្ស​៤​នាក់​ទៀត បាន​ជួយ​គ្នា​យក​ផ្គាក់​កា.ប់​ទៅ​លើ​ក្រពើ​នោះ​ បណ្តាល​ឱ្យ​ងា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ​ទើប​រំដោះ​អ្នក​រង​គ្រោះ​បាន​វិញ ។ ហើយ​សត្វ​ក្រពើ​នេះ​ មាន​ទម្ងន់​ប្រមាណ​៣០​គីឡូក្រាម ប្រវែង​ជិត​២​ម៉ែត្រ ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ជីក្រែង ។

ករណី​ក្រពើ​ខាំ​មនុស្ស​ក្នុង​ទឹក​នេះ ​កំពុង​ធ្វើ​ឱ្យ​អ្នក​ភូមិ​មានការ​ភ័យ​ខ្លាច​ ដោយសារ​តែ​ជា​ព័ត៌មាន​ជាក់​ស្តែង​បំផុត ហើយ​ក៏​មិនដឹង​ថា ​ក្រពើ​នេះ​មក​ពី​ទីណា​នោះ​ទេ ។ ហើយ​នៅ​ក្រុង​សៀមរាប​ ជា​រឿយ​ៗ មានការ​ចាប់​បានកូន​ក្រពើ​ដែល​វា​ចេញពី​លូ ដែល​អាច​រួច​ពី​អាង​ចិញ្ចឹម​ណាមួយ ព្រោះ​នៅ​ខេត្តសៀមរាប​ មាន​អាង​ចិញ្ចឹម​ក្រពើ​​ជា​ច្រើន​កន្លែង ដែល​វា​អាច​រួច​ដោយ​ប្រការ​ណាមួយ​នា​រដូវ​ទឹកជំនន់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ