ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​អ្នក​ប្រដាល់​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ចាញ់​២០​ប្រកួត​ជាប់​គ្នា​ហើយ​មិន​ព្រម​លាឈប់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ស្នេហា​គុន​ខ្មែរ​ប្រាកដជា​ស្គាល់​អ្នក​ប្រដាល់​ចិត្ត​ស៊ូ​មុខរឹង​ដូច​ដែក ស៊ឺ​ន ថៃ​សាន់

រាជធានី​ភ្នំពេញ ៖ អ្នក​ស្នេហា​គុន​ខ្មែរ​ប្រាកដជា​ស្គាល់​អ្នក​ប្រដាល់​ចិត្ត​ស៊ូ​មុខរឹង​ដូច​ដែក ស៊ឺ​ន ថៃ​សាន់ ដែល​កន្លង​មក​ធ្លាប់​ជាប់​ឈ្មោះ​ជា​កីឡាករ​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​កម្ពុជា ដោយសារ​ចាញ់ ២០ ប្រកួត​ជាប់​គ្នា​ហើយ​មិន​ព្រម​បោះបង់​ចោលអាជីព​របស់​ខ្លួន​ទៀត ព្រោះ​ហេតុផល​១​នេះ​។

កីឡាករ​មក​ពី​ក្លិប​ប្រដាល់​ខេត្តកំពង់ស្ពឺ​រូប​នេះ​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​បាន​ចំនួន​១២០​លើក
រួច​មក​ហើយ ក្នុង​នោះ​គេ​បាន​ប្រាប់​មក​ថា ឈ្នះ៩០​ដង ស្មើ​១០​ដង និង​ចាញ់​២០​ដង ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​នោះ​គឺ​ការ​វ៉ៃ​ចាញ់​២០​ប្រកួត​ជាប់​គ្នា​របស់​កីឡាករ​រូប​នេះ​រហូត​ចង់
ដើរ​ចេញពី​គុន​ខ្មែរ​ទៅ​ហើយ ។ ប៉ុន្តែ​ដើមចមដែល​នាំ​ឲ្យ​រូបគេ​សម្រេចចិត្ត​បន្ត​អាជីព​ដោយសារ
មានការ​លើកទឹកចិត្ត​ពី​មិត្តភក្ដិ​បងប្អូន និង​ពិសេស​ពី​សំណាក់​អ្នកគាំទ្រ​នៅ​ជុំវិញ​ខ្លួន ។ មួយទៀត​គឺ​ដោយសារ​តែ​គេ​ទទួល​បានការ​លើកទឹកចិត្ត​ពី​មនុស្ស​សំខាន់​គឺ​ភរិយា ទើប​សម្រេចចិត្ត​ជំនះ​ចិត្ត​របស់​ខ្លួនឯង​ឡើង​ប្រកួត​វិញ​។

បើ​មើលទៅ​លើ​ស្ថិតិ កីឡាករ​ក្នុងស្រុក​ខ្មែរ គឺ ស៊ឺ​ន ថៃ​សាន់ បាន​ជាប់​ជា​កីឡាករ​ទី​១​ហើយ ដែល​រង​បរាជ័យ​រហូត​២០​ប្រកួត​ជាប់​គ្នា ព្រោះ​កន្លង​មក​គ្មាន​កីឡាករ​ណា​ដែល​ចាញ់​២០​ប្រកួត​ជាប់​គ្នា​ដូច្នេះ​ឡើយ ។ ប៉ុន្តែ​ក្រោយ​ពេល​គេ​ចាញ់​២០​ប្រកួត​ជាប់​គ្នា​ហើយ​មិន​ឈប់​ពី​ប្រដាល់ ពេល​ត្រឡប់​មក​វិញ​គេ​ស្មើ និង​ក្រោយមក​ឈ្នះ​២​ប្រកួត​ជាប់​គ្នា​វិញ ខណៈ​ប្រកួត​ចុង​ក្រោយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ក៏​បែរជា​ចាញ់​វិញ គឺ​ចាញ់ គឿ​ម សុវណ្ណ​នឿ​ត ដោយ​ពិន្ទុ​ក្នុង​កម្មវិធី TVK Fighter របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ