ខេត្តកំពត ៖ សត្វអណ្ដើក១ក្បាលមានទម្ងន់១២គីឡូក្រាម ត្រូវបានប្រជាពលរដ្ឋនៅភូមិដើមពោធិ៍ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ប្រទះឃើញនៅក្នុងទ្រូដែលដាក់ចោលនៅក្នុងបឹងវែងមួយ តភ្ជាប់ពីស្រុកកំពង់ត្រាច ។
បើតាមការអោយដឹងពីពលរដ្ឋម្នាក់ឈ្មោះម៉ែន ភេន ភេទប្រុស អាយុ៤៨ឆាំ្ន រស់នៅភូមិដើមពោធិ៍ ឃុំអង្គសុរភី បាននិយាយឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែតុលា នេះ គាត់ពីនាក់ប្ដីប្រពន្ធបានចុះទៅលើកលបដាក់ត្រីនៅក្នងបឹងមួយតភ្ជាប់ពីស្រុកកំពង់ត្រាច ស្រាប់តែប្រទះឃើញអណ្ដើកមួយក្បាលទម្ងន់ជាង១២គីឡូក្រាម ។ ឈ្មោះម៉ែន ភេន និយាយថា បន្ទាប់ពីឃើញអណ្ដើកធំបែបនេះខ្លួនពិតជារំភើប ហើយនឹកក្នុងចិត្តថា ខ្លួនពិតជាមិនហ៊ានយកទៅលក់ ឬយកទៅធ្វើម្ហូបនោះទេ។
ទាំងពីនាក់ប្ដីប្រពន្ធក៏យកអណ្ដើក១ក្បាលនេះ ទៅអោយអ្នកស្រុកភូមិមើល ទើបអ្នកភូមិម្នាក់ៗបានអុចធូបផ្សងសុំសេចក្ដីសុខគ្រប់ៗគ្នា ។ ខ្លះក៨នាំគ្នាចាក់កន្ទុយលេខតាមលេខដែលពលរដ្ឋមុនៗចាប់បានអណ្ដើក ហើយត្រូវបានគេចារឈ្មោះ និងថ្ងៃខែគេចាប់អណ្ដើកបានទៅតាមជំនឿរបស់ពួកគេ ។
គិតនៅព្រឹកថ្ងៃទី១៣ តុលា ដដែលនេះ ពលរដ្ឋនៅភូមិដើមពោធិ៍នាំគ្នាយកអណ្ដើកទៅព្រលែងក្នុងស្រះទឹកវត្តអង្គសុរភី ដោយមានការនិមន្តព្រះសង្ឃជាចៅអធិកាវត្តអង្គសុរភីចូលរួមផងដែរ ។
ព្រះតេជ្ជគុណចៅអធិការវត្តអង្គសុភីបានផ្សង និងមានសង្ឃដីកាថា សូមបងប្អូនពុទ្ធបរិស័ទ បើបានប្រទះឃើញអណ្ដើកមួយក្បាលនេះនៅទីណា សូមកុំចាប់ធ្វើអាហារ ឬយកទៅលក់អី ព្រោះអណ្ដើកនេះជាសត្វកម្រជិតផុតពូជទៅហើយ និងអនុមោនាទទួលយកបុណ្យទាំងអស់គ្នាផង ។
ចែករំលែកព័តមាននេះ