ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ពេល​បើក​សវនាការ​វិញ​…​មហាជន​កំពុង​រង់​ចាំ​អ៊ុត​មើល តើ​អាប៉ោង​ចេញ​រន្ធ​ប៉ុន្មាន?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខុស​ពី​ការ​គ្រោងទុក តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើក​ពេល​សវនាការ​លើ​សំណុំរឿង​បណ្ឌិត​ម្នាក់ ពាក់ព័ន្ធ​ករណី​ក្លែង​ត្រា និង​ហត្ថលេខា​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ប្រទេស​កា​ណា​ដា​ ទៅ​ថ្ងៃក្រោយ​ដោយ​មិន​កំណត់ ។…

រាជធានី​ភ្នំពេញ ៖ ខុស​ពី​ការ​គ្រោងទុក តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើក​ពេល​សវនាការ​លើ​សំណុំរឿង​បណ្ឌិត​ម្នាក់ ពាក់ព័ន្ធ​ករណី​ក្លែង​ត្រា និង​ហត្ថលេខា​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ប្រទេស​កា​ណា​ដា​ ទៅ​ថ្ងៃក្រោយ​ដោយ​មិន​កំណត់ ។ ការ​ពន្យារពេល​សវនាការ​លើ​សំណុំរឿង​នេះ ត្រូវ​បានមន្ត្រី​តុលាការ​បង្ហើប​ឲ្យ​ដឹង​ថា ចៅក្រម និង​ព្រះរាជអាជ្ញា​រង ដែល​ទទួល​បន្ទុក​ជំនុំ​ជម្រះក្តី​ជាប់រវល់​សិក្ខាសាលា ។

សូម​ជម្រាប​ថា មុន​នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បិទ​ប្រកាស​ជូនដំណឹង​ជា​សាធារណៈ ដល់​ភាគី​ដើមបណ្តឹង និង​ចុងចោទ​រួម​ទាំង​មេធាវី​ការពារ​ក្តី​ទាំង​សងខាង​ឲ្យ​ចូលរួម​សវនាការ ដែល និង​គ្រោង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២២ លើ​សំណុំរឿង​បណ្ឌិត​ម្នាក់​ពាក់​ពន្ធ​ពី​បទ​.​ក្លែងបន្លំ​. ប្រើប្រាស់​លិខិត​ក្លែង​.​ក្លែងបន្លំ​ឯកសារ​សាធារណៈ​.​ប្រើប្រាស់​ឯកសារ​សា ធារ​ណៈ​ក្លែង​.​និង​ក្លែងបន្លំ​ម៉ាក​សញ្ញា (​លួច​កម្ម សិទ្ធិ​បញ្ញា​) ។ នេះ​បើ​យោង​តាម​លិខិត​ជូនដំណឹង​របស់​លោក ទី មុនិន្ទ ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កំណត់​យក​បន្ទប់​លេខ​៨ ជាន់​ទី​៥ ដើម្បី​តតាំង​ក្តី ។

សំណុំរឿង​នេះ​មាន​ភាគី​ដើមបណ្តឹង​ឈ្មោះ BARNETT CASEY DOUGLAS ភេទ​ប្រុស ជនជាតិ​អា​មេ​រិ​ក មុខរបរ​ពាណិជ្ជករ (​នាយក​សាលារៀន​ឯកជន​) ទីលំនៅ​ផ្ទះ​លេខ​៦៤ ផ្លូវ​លេខ ១០៨ សង្កាត់​វត្ត​ភ្នំ ខ័​ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ។ រីឯ​ចុង​ចម្លើយ​ឈ្មោះ យឹ​ម គឹ​ម​ឈាន ភេទ​ប្រុស អាយុ​៤០ ឆ្នាំ មុខរបរ បណ្ឌិត​ខាង​ពាណិជ្ជកម្ម (​នាយក​ក្រុមហ៊ុន​៤) ស្នាក់​នៅ​ផ្លូវ​បេតុង ភូមិ​សន្សំ​កុសល សង្កាត់​​​បឹង​ទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

អង្គហេតុ​ក្នុង​សំណុំរឿង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ លោក BAR​NETT CASEY DOUGLAS បាន​ដាក់​ពាក្យបណ្តឹង ចូល​អគ្គស្នងការ​រង​ទទួល​ផែន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ក្រសួងមហាផ្ទៃ ដោយ​ចោទ​ប្រកាន់​លោក​បណ្ឌិត យឹ​ម គឹ​ម​ឈាន ពី​បទ​.​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ ក្លែងបន្លំ​ម៉ាក​សញ្ញា លួច​កម្ម​សិទ្ធ​បញ្ញា និង​ក្លែងបន្លំ​លិខិតឯកជន និង​ប្រើប្រាស់​លិខិត​ឯកជន​ក្លែងបន្លំ ។

សូម​ជម្រាប​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ខាង លើ​នេះ សមត្ត​កិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​ន​ហា​ផ្ទៃ បាន​ស្នើ​សុំ​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេ ញ បើក​ការ​ស៊ើបអង្កេត​បឋម​លើ​លោក​បណ្ឌិត យឹ​ម គឹ​ម​ឈាន អស់​រយៈពេល​ច្រើន​ខែ ។ លុះដល់​ថ្ងៃ​ទី​២៤ ខែ​វិ​ច្ឆឹ​កា ឆ្នាំ​២០២១ លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​ដីកា​បញ្ញា​ឲ្យ​ចូលខ្លួន និង​តម្រូវ​ឲ្យ​សមត្ត​កិច្ច​នាំ​ខ្លួន​លោក​បណ្ឌិត យឹ​ម គឹ​ម​ឈាន ដើម្បី​សាកសួរ​តាម​ពាក្យបណ្តឹង​នោះ ។

លុះ​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២១ នគរបាល​ព្រហ្មទណ្ឌ​ក្រសួង មហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យក​ទៅ​សាកសួរ និង​ធ្វើការ​ឆែកឆេរ​នៅ​ការិយាល័យ​របស់​លោក​បណ្ឌិត យឹ​ម គឹ​ម​ឈាន បាន​រក​ឃើញ​ត្រា​ក្លែង​ក្លាយជា​ច្រើន ក្នុង​នោះ​មាន​ក្លែង​ត្រា និង​ហត្ថលេខា​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ផង និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ប្រទេស​កា​ណា​ដា​ផង ។ នៅ​ចំពោះ​មុខ​សមត្ត​កិច្ច​បណ្ឌិត យឹ​ម គឹ​ម​ឈាន បាន​បំភ្លឺ​ថា ត្រា​ចំនួន​១៧ ដែល​សមត្ត​កិច្ច​ចុះ​ធ្វើការ​ដកហូត​នៅ​ការិយាល័យ​របស់​លោក គឺជា​រឿង​ពិត ប្រាកដ​មែន ដោយ​ត្រា​ទាំងនោះ​មួយ​ចំនួន​ខ្លួន​បាន​ទំនាក់ទំនង​ឲ្យ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឆ្លាក់​ត្រា ឆ្លាក់​ពី​ចម្ងាយ មួយ​ចំនួន​ទៀត ធ្វើ​នៅ​ម្តុំ​ហាង​ឆ្លាក់​ត្រា​មិន​ស្គាល់ឈ្មោះ នៅ​ម្តុំ​ខាងក្រោយ​ព្រះ​បរមរាជវាំង ក្នុង​ត្រា​មួយ​ៗ ធ្វើ​តម្លៃ​ចន្លោះ​ពី​៥ ដុល្លារ​ទៅ​២០ ដុល្លារ​អា​មេ​រិ​ក ហើយ​ត្រា​ចំនួន​១៧ ខាងលើ​មាន​ចំនួន​១៥ ជា​ត្រា​ក្លែងក្លាយ និង​ត្រា​២ ជា​ត្រា​ពិតប្រាកដ​សម្រាប់​ប្រើប្រាស់​រាលថ្ងៃ ។

ក្រោយ​ពី​ស្តាប់​ចម្លើយ​ចប់​រួម​ទាំង​ភស្តុ​តាង​ដែល​ដកហូត សម ត្ត​កិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ផ្អែក​តាម​ការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​ចម្លើយ​សារភាព​បញ្ជាក់​ថា បណ្ឌិត​ឈ្មោះ យឹ​ម គឹ​ម​ឈាន ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងបន្លំ​ម៉ាក​សញ្ញា លួច​កម្ម​សិទ្ធ​បញ្ញា ប្រើ ប្រាស់​លិខិតឯកជន​ក្លែងបន្លំ​ប្រាកដ​មែន សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង និង​បញ្ជូន​បណ្ឌិត យឹ​ម គឹ​ម​ឈាន ទៅ​កាន់​សាលា​ដំ​បូ ង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ។

សំណុំរឿង​នេះ​ត្រូវ​បាន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ ហើយ​នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១ ព្រះរាជអាជ្ញា ក៏​បាន​សម្រេច​ចោទប្រកាន់​លោក​បណ្ឌិត យឹ​ម គឹ​ម​ឈាន ជា​ផ្លូវការ និង​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ​. ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងបន្លំ​ម៉ាក​សញ្ញា ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២០ តាម​បញ្ញត្តិ​មាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា៦២៩ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា៦៥ នៃ​ច្បាប់​ស្តី​ពី​ម៉ាក​ពាណិជ្ជកម្ម និង​អំពើ​នៃ​
ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ ។

ប៉ុន្តែ​ការ​ឃុំខ្លួន​នោះ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ដោះ​លែង​បណ្ឌិត យឹ​ម គឹ​ម​ឈាន ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ ដោយ​រង់ចាំ​បើក​សច​នា​ការ​ជំនុំ​ជម្រះក្តី ។ ប៉ុន្តែ​នៅ​ពេល​ដល់​ថ្ងៃ​បើក​សវនាការ​ក៏​ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​លើក​ពេល​ទៅ​វិញ ហើយ​បើ​តាម​លោក​មេធាវី​ម្នាក់​ដែល​ខំ​រួត​រះ​តាំងពី​ព្រឹក ដើម្បី​ចូលរួម​សវនាការ​នោះ បាន​សម្តែង​ការ​ខកចិត្ត​ផង​ដែរ ចំពោះ​ការ​លើក​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ