ម៉ូដែលIphone 7 plus ត្រូវបានគេផលិតថ្មីដែលមានរូបនាងខុសប្លែកពីធម្មតា តែប្រកបដោយភាពទាក់ទាញ ។ ភាពខុសប្លែករបស់វាមានច្រើនចំណុច ដូចជាឡូហ្គោលផ្លែប៉មខាំមួយចំណិត មានដាក់ពណ៌ចម្រុះដូចឥន្ទធនូ និងមានខ្សែឆ្នូតពណ៌ខ្មៅនៅផ្នែកតួរបស់វា ហើយត្រូវបានគេកែច្នៃឲ្យមានរូបរាងដូចផលិតផលចាស់ Retro 1984 orginal Macintosh ដែលជាកុំព្យូទ័រជំនាន់ទីមួយរបស់ក្រុមហ៊ុន ។
ផលិតផលនេះត្រូវបានគេប្រសិទ្ធនាមថា iphone 7 plus Retro ។ វាមានអង្គចងចាំ ២៥៦GB និងអាចប្រើប្រាស់បាននៅគ្រប់ប្រទេស ព្រោះវា Unlock ស្រាប់ ។ ហើយរយៈពេលដាក់លក់មានកំណត់ដូចដែលវាជាផលិតផលមានចំនួនកំណត់ដែរ ។ ទូរស័ព្ទនេះត្រូវគេផលិតឡើងត្រឹមតែ២៥គ្រឿងប៉ុណ្ណោះ ។ ចំណែកការដឹកជញ្ជូនប្រហែលជាត្រូវរង់ចាំពីពីរទៅបីសប្តាហ៍ ។
ម៉ូដែលថ្មីនេះត្រូវក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកដាក់ពណ៌លើផលិតផលនានា នៅរដ្ឋម៉ានីសូតា សហរដ្ឋអាមេរិក ColorWare ។ ខាងក្រុមហ៊ុន និយាយថា ពណ៌អតីតកាលបានវិញត្រឡប់វិលហើយ ។ ប្រសិនបើអ្នកស្រលាញ់រសជាតិនៃផលិតផលចាស់របស់Mac នាទសវត្សទី៨០ ហេតុអ្វីអ្នកមិនទិញ iphone 7 plus Reto ៕
ចែករំលែកព័តមាននេះ