ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ព្រៃលិចទឹកមួយកន្លែងត្រូវគេលួច​ដាំ​​ដូង

1 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ដី​ព្រៃ​លិច​ទឹក​មួយ​កន្លែង មាន​ទំហំ​ប្រមាណ​៣​ហិ​កតា ស្ថិត​នៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ បាន​ត្រូវ​គេ​លួចដាំដូង​និង​ធ្វើ​សំណង់​រឹង​យ៉ាង​រំភើយ ។ តាម​សកម្មភាព​នេះ​បង្ហាញ​ថា…

ខេត្ត​កែប ៖ ដី​ព្រៃ​លិច​ទឹក​មួយ​កន្លែង មាន​ទំហំ​ប្រមាណ​៣​ហិ​កតា ស្ថិត​នៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ បាន​ត្រូវ​គេ​លួចដាំដូង​និង​ធ្វើ​សំណង់​រឹង​យ៉ាង​រំភើយ ។ តាម​សកម្មភាព​នេះ​បង្ហាញ​ថា មិនមែន​ពលរដ្ឋ​តូចតាច​ទេ ដែល​ថ្លើមធំ​បែប​នេះ បើ​មិនមែន​មន្ត្រី​គ្រាប់​ល្ពៅ​ក៏​អ្នកមាន​ធនធាន​ដែរ ។

ការ​ដាំដូង​និង​ធ្វើ​សំណង់​រឹង​នៅ​កណ្ដាល​ព្រៃនោះ ហាក់ដូចជា​មានការ​លាក់បាំង​ផង​ដែរ តែដោយ​មានការ​បង្ហោះ​តាម​បណ្ដាញ​សង្គម​យ៉ាងផុលផុស​កាលពី​ពេល​ថ្មី​ៗ​នេះ ស្រាប់តែ​អាជ្ញាធរ​ស្រុក​ដំណាក់​ចង្អើរ មន្ត្រី​ជលផល​ខេត្ត រួម​ទាំង​លោក ហេង ឡេ​ង រស់នៅ​ក្រុង​កំពត មិនដឹង​ថា ជា​អាជីវ ករ ឬ​ពលរដ្ឋ​សាមញ្ញ​នោះ​ទេ បាន​ចេញ​មុខ​មក​អះអាង​កាលពី​រសៀល​ថ្ងៃ​ទី១០ ខែតុលា ឆាំ្ន​២០២២​ថា គាត់​ពិតជា​បានសុំ​ដី​អាជ្ញាធរ​ខេត្ត​ធ្វើ​ជា​កន្លែង​វារីវប្បកម្ម​ចិញ្ចឹមកូន​ត្រី​គ្រប់​ប្រភេទ ។

គាត់​បាន​បង្ហាញ​លិខិតមួយ​ដែល​អនុញ្ញាត​ឱ្យធ្វើ​វារីវប្បកម្ម ដែល​អស់​សុពលភាព​ត្រឹម​ឆាំ្ន​២០២១ ប៉ុន្តែ​ក្នុង​លិខិត​នោះ​ក៏មិន​បាន​បញ្ជាក់​ថា លោក ហេង ឡេ​ង ដាំដូង ឬក៏​ធ្វើ​សំណង់​រឹង​អ្វី​នៅ​ដី​ព្រៃ​លិច​ទឹក​នោះ​ដែរ ។ អាជ្ញាធរ​ស្រុក​និង​ខេត្ត ដែល​ចុះ​មក​ដល់​ដី​ព្រៃ​លិច​ទឹក​នោះ គ្រាន់តែ​ពិនិត្យ​មើល​ហើយ​និយាយ​ថា ដី​ព្រៃ​នេះ​គេ​មាន​លិខិតស្នើ​សុំ​ធ្វើ​វា​រីវប្បកម្ម​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ តែ​មិនដឹង​ថា ត្រូវ​បន្ត​សុពលភាព ឬ​បែប​ណា​ទេ ព្រោះ​ការ​អនុញ្ញាត​ត្រឹម​ឆ្នាំ​២០២១ ។

គេ​ធ្លាប់​បានដឹង​ថា កន្លង​មក​ដី​ព្រៃ​លិច​ទឹក​ដែល​គេ​ដាំដូង និង​ធ្វើ​សំណង់​រឹង​នេះ ត្រូវ​បាន​ផ្អាក
សកម្មភាព​ម្ដង​រួច​មក​ហើយ តែ​ក្រោយមក​ស្ងាត់​ៗស្រាប់តែ​គេ​ជួល​គ្រឿងចក្រ​មក​កាយ​រណ្ដៅ​ធ្វើ
​ជាកន្លែង​ដាំដូង ធ្វើ​សំណង់​រឹង និង​ធ្វើ​ខ្យូ​ស​អង្គុយ​កម្សាន្ត​យ៉ាង​រំភើយ ដោយ​សំអាង​ទៅ​លើ​លិខិត
អនុញ្ញាត​មួយ​ច្បាប់​នោះ ៕

អត្ថបទសរសេរ ដោយ