ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​​២​ថ្ងៃ​! មន្ត្រី​ជលផល​ខេត្តកំពង់ឆ្នាំង​សហការ​គ្នា​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជល​គី​រី

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះបី​រដូវ​នេះ​ជា​រដូវ​បើក​នេសាទ​ក៍​ពិតមែន តែ​ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះបី​រដូវ​នេះ​ជា​រដូវ​បើក​នេសាទ​ក៍​ពិតមែន តែ​ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅ​តែ​កើត​មាន​ឡើង ក្នុងភូមិ​សាស្ត្រ​នានា ក្នុង​ខេត្តកំពង់ឆ្នាំង ។​ ចំណែកឯ​ការ​បង្ក្រាប របស់​សមត្ថកិច្ច​ជំនាញ ក៍​ត្រូវ​បាន​ធ្វើ​ឡើង​ស្ទើរ​រៀងរាល់ថ្ងៃ​ដែរ​។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២២ នេះ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខ​ប្រ​ម៉ា​ញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​សហការ​ជាមួយ សមត្ថកិច្ច​ចម្រុះ និង​សហគមន៍​នេសាទ ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្នុងភូមិ​សាស្ត្រ​មួយ​ចំនួន ក្នុងស្រុក​ជល​គី​រី​។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា​៖ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២២ នេះ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល កំពង់ឆ្នាំង និង​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រសាទ បាន​សហការ​គ្នា​ជាមួយ​សមត្ថកិច្ច និង សហគមន៍​នេសាទ បាន​ចុះ​បង្ក្រាប បទល្មើស ក្នុងភូមិ​សាស្ត្រ ចាប់ពី​ចំណុច​ក្រោយ​ភូមិ​កោះធំ ដល់​ទំនាប​ធំ និង​នៅ​ចំណុច​ឬ​ស្សី​ដ​ង្គួ​ច ក្នុង ភូមិសាស្ត្រ ស្រុក​ជល​គី​រី ។ ដោយឡែក កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដដែល កាលពី​ថ្ងៃ​ទី​១១ ខែ តុលា ក៍បាន​ចុះ​បង្ក្រាប បទល្មើស​នេ​សាទ នៅ​ចំណុច​មួយ​ចំនួន​ទៀត ក្នុងស្រុក​ជល​គី​រី​នេះ​ដែរ ដែល​ជាល​ទ្ឋ​ផល រយៈពេល​២​ថ្ងៃ បង្ក្រាប​របាំង​ស្បៃ​មុង​បាន ២២​កន្លែង ស្មើនឹង​ប្រវែង ១២៥០​ម៉ែត្រ ,​លប​លូ​ស្បៃ​មុង​២៣​លប​, បង្គោល​៤០០​ដើម​, និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូល​ទន្លេ​វិញ ចំនួន​៩០​គីឡូក្រាម​។

ជា​រឿយ​ៗ អាជ្ញាធរ​ខេត្ត ក៍​ជា​មន្ត្រី​ជំនាញ​តែង​បាន​អប់រំ​ផ្សព្វផ្សាយ ប្រជាពលរដ្ឋ​សូមកុំ​ប្រើ​ឧ​បករ​ណ៍​នេសាទ​ដោយ​ខុសច្បាប់ ទាំង​ក្នុង​រដូវ​បិត​និង​ក្នុង​រដូវ​បើក ។​ ប៉ុន្តែ​បទល្មើស​នៅ​តែ​កើត​មាន​ឡើង គ្រាន់តែ​ការ​បង្ក្រាប​បាន​ញឹកញាប់ បទល្មើស​បាន​អន់​ថយ​ខ្លះ​តែ​ប៉ុណ្ណោះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ