១១ក្រុមចូលរួមព្រឹត្តិការណ៍បាល់ទះHun Sen Cup
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា និង
រាជធានីភ្នំពេញ ៖ លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា និង
រាជធានីភ្នំពេញ ៖ លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា និងអ្នកតំណាងក្រុមបាល់ទះទាំង១១ បានអញ្ជើញចូលរួមពិធីសន្និសីទសារព័ត៌មានស្ដីពី ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup)នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡា ។
លោកអគ្គលេខាធិការ មានប្រសាសន៍ថា ក្រុមបាល់ទះជើងខ្លាំងទាំង១១ក្រុម ប្រសិនបើមិន
គោរពបទបញ្ជាការប្រកួត និងអាងអ្នកធំណាមួយធ្វើឲ្យខូចព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជានិងបោះបង់ការប្រកួតដោយសារតែដឹងក្រុមខ្លួនឯងធ្លាក់ដោយស្វ័យប្រវត្តិ សហព័ន្ធនឹងដាក់ពិន័យតាមបទបញ្ជាតែម្តង ។ កន្លងមក ទង្វើបែបនេះបានកើតឡើងជាង៦ឬ៧ឆ្នាំមុនហើយដូច្នេះរូបលោកជាអគ្គលេខាធិការសហព័ន្ធត្រូវកែប្រែមិនឲ្យកើតមានឡើយ ។
លោកអគ្គលេខាធិការបន្តថា ក្រុមដែលចូលរួមការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកនេះសុទ្ធសឹងជាក្រុមជើងខ្លាំងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងពិភពកីឡាបាល់ទះ ព្រមទាំងឆ្លងកាត់ការប្រកួតជាច្រើនថែមទៀត ហើយគោរពបទបញ្ជាការប្រកួតដូច្នេះកន្លងមក ។
ព្រឹត្តិការណ៍នេះចាប់ផ្តើមពីថ្ងៃទី ១៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ ។
ក្រុមបាល់ទះទាំង១១ដែលមានឈ្មោះចូលរួមប្រកួតមានក្លិបកីឡាបាល់ទះវិសាខា, ក្លិបកីឡាបាល់
ទះរដ្ឋបាលរាជធានីភ្នំពេញ, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, ក្លិបកីឡា
បាល់ទះបញ្ជាដ្ឋានអង្គរក្ស, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ក្លិបកីឡាបាល់ទះកងពលធំអន្តាគមន៍លេខ៣, ក្លិបកីឡាបាល់ទះកូននាគឧត្តរ ខេត្តឧត្តរមានជ័យ, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះ
សីហនុ, ក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃ និងក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយ
រៀង សុទ្ធសឹងជាក្រុមជើងខ្លាំងកម្រិតកំពូល ។
សម្រាប់ពានរង្វាន់និងរង្វាន់របស់ក្រុមជ័យលាភីវិញគឺក្រុមជើងឯកបានពានរង្វាន់ធំ១ មេដាយមាសម្នាក់១ អមដោយថវិកា១ម៉ឺនដុល្លារ, ក្រុមជើងឯករងទទួលបានមេដាយប្រាក់ម្នាក់១ អមដោយថវិកា ៥ពាន់ដុល្លារ, ក្រុមចំណាត់ថ្នាក់លេខ៣ទទួលបានមេដាយសំរឹទ្ធិ ម្នាក់១ អមដោយថវិកា ៣ពាន់ដុល្លារ និងក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបានថវិកា២ពាន់ដុល្លារ ។ ក្រៅពីនោះក៏មានពានរង្វាន់ឯកត្តជនដែរគឺសម្រាប់កីឡាករល្អជាងគេប្រចាំព្រឹត្តិការណ៍ ដូចជាកីឡាករលើកបាល់ល្អ កីឡាករធ្វើរនាំងល្អ និងកីឡាករវាយសេវាល្អជាងគេជាដើម។
អ្វីដែលពិសេសថែមទៀតនោះ ក្នុងការប្រកួតពានរង្វាន់បាល់ទះសម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ នេះ ក៏មានការប្រកួតមិត្តភាពអន្តរជាតិ ចំនួន ២គូដែរ គឺថ្ងៃទី១៥ តុលា ២០២២ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះ សិង្ហបុរី វេលាម៉ោង៧យប់ និងថ្ងៃទី២០ តុលា ២០២២ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះគុយបា វេលាម៉ោង៧យប់ ៕
ចែករំលែកព័តមាននេះ