ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​រថយន្ត​ព្រូស (Prius) ១​គ្រឿង ចត​ចោល​មុខ​ភោជនីយដ្ឋាន​មួយ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២២ សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ប្រទះ​ឃើញ​រថយន្ត​តូ​យ៉ូ​តា​ព្រូស (Prius) ចំនួន​១​គ្រឿង…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២២ សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ប្រទះ​ឃើញ​រថយន្ត​តូ​យ៉ូ​តា​ព្រូស (Prius) ចំនួន​១​គ្រឿង ពាក់​ផ្លា​ក​លេខ 2AF-3956 ចត​ទុក​ចោល​នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន ត្រើយ​កោះ​ស្លើ​យ បឹង​ឈូក ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

បច្ចុប្បន្ន​រថយន្ត​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ។ ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ បាន​បាត់​រថយន្ត​ដូច​មាន​ភិនភាគ​ក្នុង​រូបភាព សូម​មក​ទំនាក់ទំនង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ឬ​តាម​រយៈ​លេខ​ទូរ​សព្ទ 077 622 688 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ