ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​អំណោយ​ជូន​លោកយាយ ទួល គី​ម ដែល​យំ​អង្វរ​នារី​មេការ​ម្នាក់​សុំ​ឱ្យ​ដោះ​លែង​កូន

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ នេះ​តាម​រយៈ​កោះសន្តិភាព​លោកគ្រូ ហង្ស មុនី ប្រធាន​សមាគម​ន៍​យុវជន​សប្បុរសធម៌​ខេត្តតាកែវ​បាន​អញ្ជើញ​ចុះ​ជួប​លោកយាយ ទួល គី​ម អាយុ​៧៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែ​ឈើទាល ឃុំ​ស្រែ​ងែ ស្រុក​ទ្រាំង ខេត្តតាកែវ ដែល​កំពុង​រស់នៅ​ក្រលំបាក

ខេត្តតាកែវ ៖ ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ នេះ​តាម​រយៈ​កោះសន្តិភាព​លោកគ្រូ ហង្ស មុនី ប្រធាន​សមាគម​ន៍​យុវជន​សប្បុរសធម៌​ខេត្តតាកែវ​បាន​អញ្ជើញ​ចុះ​ជួប​លោកយាយ ទួល គី​ម អាយុ​៧៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែ​ឈើទាល ឃុំ​ស្រែ​ងែ ស្រុក​ទ្រាំង ខេត្តតាកែវ ដែល​កំពុង​រស់នៅ​ក្រលំបាក និង​បាន​នាំ​យក​អង្ក​ចំនួន​៥០​គីឡូក្រាម​របស់​លោក ឡាយ វ​ណ្ណះ អភិបាលខេត្ត​តាកែវ​យក​ទៅ​ជូន​លោកយាយ​ផង​ដែរ បើ​តាម​សំដី​លោកយាយ ទួល គី​ម បាន​និយាយ​រៀបរាប់​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា លោកយាយ​រាល់​ថ្ងៃនេះ​មានកូន​ចំនួន​៧​នាក់​មាន​ប្តី​-​ប្រពន្ធ​អស់ហើយ​នៅ​សល់​តែ​កូនពៅ​ម្នាក់​ដែល​កំពុង​តែ​មានរឿង​នៅ​ភ្នំពេញ ក្រៅពី​នេះ​គេ​មាន​ប្តី​-​ប្រពន្ធ​កូន​អស់​តែ​អ្វី​គាត់​និយាយ​ស្ទើ​ស្រក់​ទឹកភ្នែក​នោះ​គឺ​កូន​ៗ​របស់​គាត់​ទាំងអស់​អត់​គិតដល់​រូប​គាត់​សោះ គឺ​ទុក​ឱ្យ​គាត់​រស់នៅ​យ៉ាង​វេទនា​រាល់ថ្ងៃ ។

លោកយាយ​បាន​បន្ត​ទៀត​ថា «​ដើម្បី​រស់​គាត់​បាន​មក​ស៊ីឈ្នួល​រែង​អង្ក​ឱ្យ​គេ​នៅ​ផ្សារ​តាកែវ​ដោយ​បាន​កម្រៃ​ចាប់ពី​៧.០០០​រៀល​ទៅ​១០.០០០​រៀល និង​ពេល​ខ្លះ​ក៏​យក​លុយ​ឈ្នួល​នោះ​ដូរ​ជា​អង្ក​មក​ដាំបាយ​ផង​ក៏​មាន នេះ​ជា​ទុក្ខវេទនា​ដែល​កូនប្រុស​-​ស្រី​មិនដឹង​គុណ​ម្តាយ សូម​កូន​ៗ​គ្រប់​គ្នា​កុំ​ធ្វើ​តាម​កូន​ខ្ញុំ​» ៕