ព្រោះតែកូនស្រឡាញ់ប្រដាល់ ឪពុកម្នាក់នេះឌុបកូនដោយម៉ូតូទៅប្រកួតតាមសង្វៀនគ្រប់ទីកន្លែង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្រោះតែឃើញកូនស្រឡាញ់ប្រដាល់ពេក លោក យឹម ស្រស់ ដែលត្រូវជាឪពុករបស់
រាជធានីភ្នំពេញ ៖ ព្រោះតែឃើញកូនស្រឡាញ់ប្រដាល់ពេក លោក យឹម ស្រស់ ដែលត្រូវជាឪពុករបស់
រាជធានីភ្នំពេញ ៖ ព្រោះតែឃើញកូនស្រឡាញ់ប្រដាល់ពេក លោក យឹម ស្រស់ ដែលត្រូវជាឪពុករបស់កីឡាករប្រដាល់វ័យក្មេង ស្រស់ បញ្ញា បានស្ម័គ្រចិត្តឌុបកូនប្រុសរបស់ខ្លួនទៅប្រកួតនៅតាមស្ថានីយគ្រប់សង្វៀនតែម្ដង មិនថាទៅទីកន្លែងណាឡើយ ។ មិនត្រឹមតែជូនមកដល់សង្វៀនប្រកួត
ប៉ុណ្ណោះទេ លោកនៅឈរលើកទឹកចិត្តកូនរហូតដល់ប្រកួតចប់ទៀតផង។
ក្រោយការប្រកួតចប់របស់កូនប្រុសនៅលើសង្វៀនបាយ័ន លោក យឹម ស្រស់ បានប្រាប់អ្នកសារព័ត៌មានថា ទោះទៅដល់ទីណា ក៏លោកត្រូវតែជូនកូនទៅដែរ ។ ពេលកូនកំពុងប្រកួតនៅលើសង្វៀនលោកក៏បារម្ភណាស់ដែរ តែធ្វើម៉េចបើកូនស្រឡាញ់ ។ ណាមួយលោកក៏ជឿជាក់លើកូនថា គាត់អាចធ្វើបាន ។ បុរសដែលមានទីលំនៅនៅច្បារអំពៅរូបនេះបន្ថែមថា គេតែងនិយាយថា អ្នកវ៉ៃប្រដាល់តែងមានជីវភាពមិនសូវធូរធារ។
តែលោកមិនគិតអ៊ីចឹងទេ លោកគិតថា បើសិនអនាគតគាត់(កូនប្រុស)ប្រឹងប្រែង គាត់នឹងអាចធូរធារដែរហើយ ព្រោះថាបើសិនគាត់ចេះច្បាស់គាត់ល្បីឈ្មោះ ដល់ពេលនោះគាត់ពិតជាវ៉ៃបានលុយច្រើនៗដូចគេអ៊ីចឹង។
គួររំលឹកថា ស្រស់ បញ្ញា បានចូលហាត់ប្រដាល់ចំនួន៣ឆ្នាំមកហើយ ក្នុងនោះគេបានឡើងសង្វៀនចំនួន១២ដង ក្នុងនោះឈ្នះ ៥ដង ចាញ់ ៧ដង ។ អ្វីដែលមិនអាចមើលរំលងនោះ គឺគ្រប់ការប្រកួតរបស់ក្មេងប្រុសវ័យ១៣ឆ្នាំរូបនេះសុទ្ធតែត្រូវបានលោកឪពុករបស់គេជូនទៅទាំងអស់ ៕
ចែករំលែកព័តមាននេះ