កាយវប្បកម្មកម្ពុជា ដណ្តើមបានមេដាយប្រាក់ ២ និងសំរឹទ្ធ១ ពីព្រឹត្តិការណ៍អន្តរជាតិនៅហ្វីលីពីន
ហ្វីលីពីន ៖ កីឡាករកាយវប្បកម្មកម្ពុជាចំនួន ២ រូប ក្នុងចំណោម ៣ រូបដណ្តើមបានមេដាយប្រាក់២
ហ្វីលីពីន ៖ កីឡាករកាយវប្បកម្មកម្ពុជាចំនួន ២ រូប ក្នុងចំណោម ៣ រូបដណ្តើមបានមេដាយប្រាក់២
ហ្វីលីពីន ៖ កីឡាករកាយវប្បកម្មកម្ពុជាចំនួន ២ រូប ក្នុងចំណោម ៣ រូបដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ១ ពីព្រឹត្តិការណ៍កាយវប្បកម្មអន្តរជាតិ International Federation of Bodybuilding and Fines (IFBB) កាលពីថ្ងៃទី៩ តុលា នៅប្រទេសហ្វីលីពីន។
កីឡាករកាយវប្បកម្មកម្ពុជា៣រូបដែលបានចូលរួមប្រកួតរួមមានសំបូរ សុភ័ណ្ឌ, វីរៈ នីរ៉ាយុទ្ធ,
វី វុទ្ធី និងគ្រូបង្វឹក១រូបគឺលោក សំបូរ នន់ ។
កីឡាករដែលរកមេដាយជូនជាតិបានគឺ វី វុទ្ធី ទទួលបានមេដាយប្រាក់ ២ គ្រឿង លើប្រភេទវិញ្ញាសា Men physique40+ និងវិញ្ញាសា Bodybuilding40+ ដែលនេះជាកំណត់ត្រាថ្មី។ ចំណែកកីឡាករ វីរៈ នីរ៉ាយុទ្ធ ទទួលបានមេដាយសំរឹទ្ធ១ លើវិញ្ញាសា Men Physique ។ ដោយឡែក ម្ចាស់មេដាយមាសលំដាប់ពិភពលោកកីឡាករ សំបូរ សុភ័ណ្ឌ ពុំទទួលបានមេដាយនោះទេ ដោយទទួលបានចំណាត់ថ្នាក់លេខ៥ វិញ្ញាសា Classic Physique Open។
គួរឱ្យដឹងផងដែរថា ការប្រកួតពានរង្វាន់ International Federation of Bodybuilding and Fines(IFBB) មានកីឡាករចូលរួមប្រមាណ ៤០០នាក់ មកពី ៧០ប្រទេស ហើយការប្រកួតចាប់ផ្តើមពីថ្ងៃទី០៧ រហូតថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ នាប្រទេសហ្វីលីពីន។ កីឡាកាយវប្បកម្មនេះ ក៏នឹងមាននៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ ៕
ចែករំលែកព័តមាននេះ