ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ចម្រៀង​តាម​កាស​ត្រចៀក​លើ​យន្តហោះ​ផ្ទុះ

6 ឆ្នាំ មុន

ស្ត្រី​ម្នាក់​ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ទៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ត្រូវ​រលាកភ្លើង​ដែល​កើត​ចេញពី​កាស​ត្រចៀក​របស់​ខ្លួន ។ ឧបទ្ទវ​ហេតុនេះ ត្រូវ​បាន​ការិយាល័យ​សុវត្ថិភាព

ស្ត្រី​ម្នាក់​ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ទៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ត្រូវ​រលាកភ្លើង​ដែល​កើត​ចេញពី​កាស​ត្រចៀក​របស់​ខ្លួន ។ ឧបទ្ទវ​ហេតុនេះ ត្រូវ​បាន​ការិយាល័យ​សុវត្ថិភាព​ដឹក​ជញ្ជូន​រដ្ឋាភិបាល​អូស្ត្រាលី​(ATSB) បញ្ចេញ​របាយការណ៍​ការណ៍​ឲ្យ​ដឹង កាលពី​ថ្ងៃ​អង្គារ​ទី​១៤ ខែមីនា ហើយ​មូលហេតុ​នោះ​គឺ​ប្រហែល​មក​ពី​ថ្ម​របស់​កាស​ត្រចៀក​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ ។

គួរ​បញ្ជាក់​ថា ទាំង​ឈ្មោះ​ក្រុមហ៊ុន​ហោះហើរ ឈ្មោះ​ជន​រង​គ្រោះ និង​ម៉ាក​កាស​ត្រចៀក មិន​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ដឹង​ឡើយ ។ ATSB បាន​និយាយ​ថា ជន​រង​គ្រោះ​បាន​ដេក​លង់លក់​ក្នុង​ពេល​ដែល​កាស​ត្រចៀក​ផ្ទុះ ។ ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ATSB ថា ពេល​នាង​ប្រែខ្លួន នាង​ទទួល​អារម្មណ៍​ក្តៅ​ពេញ​មុខ​របស់​នាង ។

សាក្សី​រួម​ដំណើរ​និយាយ​ថា គេ​ឃើញ​នាង​ទាញ​កាស​ត្រចៀក​ចុះ​មក​ត្រឹម​ក បន្ទាប់​មក​ទាញ​គ្រវែង​ទៅ​លើ​ផ្លូវ​ដើរ​លើ​យន្តហោះ តែ​កាស​ត្រចៀក​នោះ​នៅ​តែ​ឆេះ​ដដែល ។ ពេល​នោះ​អ្នកបម្រើ​លើ​យន្តហោះ​ក៏​យក​ទឹក​មក​ចាក់​ពន្លត់ ។ ក្រោយ​ពីរ​លត់​ហើយ គេ​សង្កេត​ឃើញ​ថា ថ្ម​របស់​កាស​ត្រចៀក​នោះ​រលាយ​នៅ​លើ​កម្រាល​ផ្លូវ​ដើរ​លើ​យន្តហោះ ។

គេ​ជឿ​ថា ថ្ម​ដែល​ដាក់​នៅ​ក្នុង​កាស​ត្រចៀក​នោះ​ប្រហែល​ប្រភេទ​ថ្ម Lithiumion ព្រោះ​វា​ជា​ប្រភេទ​ថ្ម​ដែល​គេ​ប្រើប្រាស់​ទូទៅ​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និក ។

តាម​ធម្មតា ការ​ឡើងក​ម្តៅ មិន​ថា​បណ្តាល​មក​ពី​ថ្ម​ឬ​ពី​អ្វី​ផ្សេង​នោះ​ទេ ក៏​វា​បណ្តាល​មក​ពី​ប្រតិកម្ម​រវាង​អេឡិចត្រូលីត ជាមួយ​សារធាតុ​គីមី​ផ្សេង​ទៀត​របស់​ថ្ម ហើយ​ក៏​បង្កើត​ឲ្យ​មាន​ឧស្ម័ន ដែល​ឈាន​ដល់​ការ​ឡើងក​ម្តៅ និង​ពេល​ខ្លះ​ទៀត​រហូត​ដល់​ផ្ទុះ​តែ​ម្តង ។

ឧបទ្ទវ​ហេតុនេះ កើត​មាន​ឡើង​ក្រោយ​ពេល​យន្តហោះ​ហោះហើរ​បាន​២​ម៉ោង​។ ក្រោយពី មាន​ហេតុការណ៍​នេះ អ្នកដំណើរ​ទាំងអស់​នៅ​លើ​យន្តហោះ​មាន​អាការ​ក្អក និង​ស្ទះដង្ហើម ក្នុង​ពេល​ធ្វើ​ដំណើរ​លើ​យន្តហោះ​នោះ ។ នេះ​បើ​តាម​សម្តី​របស់​ជន​រង​គ្រោះ ។

គួរ​បញ្ចា​ក់ថា ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ កន្លង​មក ៕