ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ ឡុ​ង សុវណ្ណ​ឌឿ​ន ស្រែក​ជេរ​ពេញទំហឹង ក្រោយ​ប្ដី​ចាញ់​ឡាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៧ កីឡាករ​ឡាវ Thav Oulan បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​តាម​រយៈ​គណៈកម្មការ​៣​រូប​ផ្ដល់​ពិន្ទុ​ឱ្យ​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៧ កីឡាករ​ឡាវ Thav Oulan បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​តាម​រយៈ​គណៈកម្មការ​៣​រូប​ផ្ដល់​ពិន្ទុ​ឱ្យ​ឈ្នះ​ក្នុង​ចំណោម​៥​រូប​។

បន្ទាប់​ពី​បាន​ប្រកាស​លទ្ធផល​ទាំង​កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន និង​បក្សពួក​មិន​ទទួលយក​លទ្ធផល​នោះ​ទេ ដោយ​ភរិយា​របស់​លោក​បាន​ស្រែក​ឡូឡា​ឡើង​ផ្អើល​សង្វៀន នៅ​ខាងក្រៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ​ផង​ថា នោះ​ជា​ការ​ប្រកួត​ដែល​អយុត្តិធម៌ ។

យ៉ាងណាមិញ​ពាក់ព័ន្ធ​នឹង​ប្រតិកម្ម​នេះ មន្ត្រី​ផ្ដល់​ពិន្ទុ​បាន​ឆ្លើយ​តប​ថា ប្រតិកម្ម​របស់​ភរិយា​កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន គឺជា​រឿង​មិន​ទទួលយក​សមត្ថភាព​របស់ សុ​ណ្ណ​ឌឿ​ន ហើយ​ក៏​ជា​រឿង​អាម៉ាស់​សម្រាប់​កីឡាករ​កម្ពុជា​ផង​ដែរ ដែល​ចាញ់​បរទេស​ដោយ​បច្ចេកទេស​ហើយ បែរជា​មិន​ទទួលស្គាល់​។

ចូរ​ទស្សនា​វី​ដេ​អូ​ប្រតិកម្ម​របស់​ភរិយា​លោក ឡុ​ង សុវណ្ណ​ឌឿ​ន ក្រោយ​របូត​ខ្សែក្រវាត់ និង​ទឹកប្រាក់​២០​លាន​រៀល ៖