ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​​ស្លា.ប់​ជាង​60​នាក់

7 ឆ្នាំ មុន

ការ​កើន​កំ​ដៅ​ភ្លាម​ៗ​នៃ​ទឹកសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ក្នុង​ដែនទឹក​ប៉េ​រូ បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ញ៉ាំង​ឱ្យ​ស្ទឹង​ទាំងឡាយ​មានទឹក​ឡើងជោរ​ជន់ ព្រមទាំង​បង្ក​ឱ្យ​មានការ​បាក់​ដី បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​៦៥​នាក់ ហើយ​មនុស្ស

ការ​កើន​កំ​ដៅ​ភ្លាម​ៗ​នៃ​ទឹកសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ក្នុង​ដែនទឹក​ប៉េ​រូ បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ញ៉ាំង​ឱ្យ​ស្ទឹង​ទាំងឡាយ​មានទឹក​ឡើងជោរ​ជន់ ព្រមទាំង​បង្ក​ឱ្យ​មានការ​បាក់​ដី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦៥​នាក់ ហើយ​មនុស្ស​ជាង​៧០.០០០​នាក់​បាត់បង់​ទីជម្រក ។

អាជ្ញាធរ​ប៉េ​រូ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៧ មីនា ថា កម្ពស់​ទឹកភ្លៀង​នៃ​រដូវភ្លៀង​នេះ​មាន​ខ្ពស់​ខុស​ពី​ធម្មតា​ដល់​ទៅ​១០​ដង​ឯណោះ ។ ការ​ប្រកាស​អាសន្ន​ធ្វើ​ឡើង​នៅ

ពាក់កណ្តាល​ប្រទេស ។ បណ្តា​តំបន់​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ស្ថិត​នៅ​ជា​ពិសេស​នា​ភាគ​ខាងជើង​ប្រទេស ។ ទឹកជំនន់​នៅ​មាន​បន្ត ។

អ្នក​វិទ្យាសាស្ត្រ​លោក​DIMITRI GUTIERREZ យល់​ថា បាតុភូត EL NINO ពោល​គឺ​ការ​កើន​កំ​ដៅ​សីតុណ្ហភាព​នៃ​ផ្ទៃ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ត្រូវ​បន្ត​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​របស់​ប៉​រូ​ក្នុង​អំឡុង​ខែមេសា ៕