ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Wenger នឹង​ប្រកាស​ពី​ជោគវាសនា​របស់​ខ្លួន​នៅ Arsenal ឆាប់​ៗ​នេះ

7 ឆ្នាំ មុន

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​១៨ មីនា កន្លង​ទៅ គ្រូបង្វឹក​ចាស់វស្សា​ប្រចាំ​ក្លិប​កាំភ្លើង​ធំ​លោក​Arsene Wenger បាន​លើក​ឡើង​ថា រូប​លោក​នឹង​ប្រកាស​ពី​ជោគវាសនា​របស់​ខ្លួន​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ថា

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​១៨ មីនា កន្លង​ទៅ គ្រូបង្វឹក​ចាស់វស្សា​ប្រចាំ​ក្លិប​កាំភ្លើង​ធំ​លោក​Arsene Wenger បាន​លើក​ឡើង​ថា រូប​លោក​នឹង​ប្រកាស​ពី​ជោគវាសនា​របស់​ខ្លួន​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ថា​នឹង​ត្រូវ​ចាកចេញ ឬ​នៅ​ដឹកនាំ​ក្លិប​Arsenal បន្ត​ទៀត ។

ការ​លើក​ឡើង​ទាំង​ទឹកមុខ​ក្រៀមក្រំ​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កូនក្រុម​របស់​លោក​ទទួលបរាជ័យ​ម្តងទៀត ក្នុង​លទ្ធផល​ចាញ់​ម្ចាស់ផ្ទះ West Brom ១-៣ ធ្វើ​ឱ្យ​Arsenal បន្ត​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៥ ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​គ​ដដែល ។

ចំណែក​អ្នកគាំទ្រ​ក្លិប​Arsenal ជា​ច្រើន​នាក់​នៅ​តែ​បន្ត​ដាក់​សម្ពាធ​ទាមទារ​មិន​ឱ្យ​ក្លិប​កាំភ្លើង​ធំ​បន្ត​កុងត្រា​ជាមួយ​លោក​Arsene Wenger ផង​ដែរ ។

សូម​បញ្ជាក់​ថា លោក​Arsene Wenger ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្លិប​Arsenal ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក​ម្ល៉េះ និង​បាន​បង្កើត​សា្ន​ដៃ​ជា​ច្រើន​ទៀត​ផង ៕