ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ជនភៀសខ្លួន​រង​ការ​វាយប្រហារ​របស់​ឧទ្ធម្ភាគចក្រ​មួយ​ស្លា.ប់​42​នាក់

7 ឆ្នាំ មុន

ស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ខាង​ជនភៀសខ្លួន HCR រាយការណ៍​កាលពី​ថ្ងៃ​ទី​១៨ មីនា ថា ជនភៀសខ្លួន​សូ​ម៉ា​លី​យ៉ាងតិច​៤២​នាក់​ស្លា.ប់ កាលពី​យប់​ថ្ងៃ​ទី​១៦ មីនា ក្នុង​ដែនទឹក​យេ​ម៉ែ​ន​ពេល​នាវា​ពួក​គេ​រង​ការ​វាយ

ស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ខាង​ជនភៀសខ្លួន HCR រាយការណ៍​កាលពី​ថ្ងៃ​ទី​១៨ មីនា ថា ជនភៀសខ្លួន​សូ​ម៉ា​លី​យ៉ាងតិច​៤២​នាក់​ស្លាប់ កាលពី​យប់​ថ្ងៃ​ទី​១៦ មីនា ក្នុង​ដែនទឹក​យេ​ម៉ែ​ន​ពេល​នាវា​ពួក​គេ​រង​ការ​វាយប្រហារ​ពី​សំណាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ។

លោក MOHAMED AL ALAY អ្នក​ទទួលខុសត្រូវ​នៃ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​នៅ​តំបន់ HODEIDAH ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ស៊ី​អុ​ី​ត​ហ៊ូ​ធី​ថ្លែងប្រាប់​រ៉​យ​ទ័​រថា ពួក​ជនភៀសខ្លួន​ដែល​មាន​ឯកសារ​ផ្លូវការ​របស់ HCR ធ្វើ​ដំណើរ​ពី​យេ​ម៉ែ​ន​ទៅ​កាន់​ស៊ូ​ដង់ ពេល​រង​ការ​វាយប្រហារ​ដោយ​ឧទ្ធម្ភាគចក្រ​ធុន APACHE មួយ​គ្រឿង​នៅ​ជិត​ច្រក​សមុទ្រ BAB AL MANDEB ។ HCR រៀបរាប់​តាម TWITTER ពី​មនុស្ស​ស្លាប់​យ៉ាងតិច​៤២​នាក់ ក្នុង​ចំណោម​ជនភៀសខ្លួន ។ ចំណែក​ខាង​កាកបាទក្រហម​អន្តរជាតិ​ចេញផ្សាយ​ពី​តុល្យការ​អ្នក​ស្លាប់​៣៣​នាក់ និង​របួស​២៩​នាក់ តែ​បញ្ជាក់​ថា អ្នកដំណើរ​មួយ​ចំនួន​បាត់​ខ្លួន ។ សម្រាប់​ពេល​នេះ​គេ​នៅ​ពុំ​ទាន់​ដឹង​ពី​ប្រភព​នៃ​ការ​វាយប្រហារ​នេះ​នៅឡើយ ។

លោកស្រី IOLANDA JAGUEMET អ្នកនាំពាក្យ​របស់​កាកបាទក្រហម​អន្តរជាតិ CICR ថ្លែង​ថា យើង​ពុំ​ទាន់​ដឹង​ថា តើ​នរណា​ជា​អ្នក​ប្រព្រឹត្ត​រឿង​នេះ​នៅឡើយ ក៏​ប៉ុន្តែ​ពួក​អ្នក​នៅ​រស់រាន​មានជីវិត​និយាយ​ថា ពួក​គេ​រង​ការ​វាយប្រហារ​ដោយ​នាវា​មួយទៀត ។ ក្រុម​នាវិក​នៃ​នាវា​ដឹក​ជនភៀសខ្លួន​ទាំងនេះ​និយាយ​ថា បណ្តា​អ្នកដំណើរ​សុទ្ធតែ​ជា​ជន​ស៊ី​វិល ។ ទោះបី​យ៉ាងណា លោកស្រី IOLANDA អះអាង​ថា ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ក៏​ចូលរួម​វាយប្រហារ​ដែរ ។

នាវិក​ម្នាក់​នៃ​នាវា​រង​ការ​វាយប្រហារ​និយាយ​ថា មនុស្ស​៨០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ៕