គូសងសឹកពេជ្រ សម្បត្តិ និងធន់ ផានិត ប៉ះគ្នាម្ដងទៀតដឹងតែកក្រើកសង្វៀនហើយ!
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ អ្នកស្នេហាគុនខ្មែរបានឃើញហើយថា ក្របីព្រៃ ពេជ្រ សម្បត្តិ
រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ អ្នកស្នេហាគុនខ្មែរបានឃើញហើយថា ក្របីព្រៃ ពេជ្រ សម្បត្តិ
រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ អ្នកស្នេហាគុនខ្មែរបានឃើញហើយថា ក្របីព្រៃ ពេជ្រ សម្បត្តិ បានពន្លះមួយកែងពេញលើផ្ទៃមុខរបស់កីឡាករ ធន់ ផានិត ឲ្យសន្លប់ឈឹងត្រឹមទឹកទី១ ធ្វើឲ្យលោក ធន់ សុភា ដែលជាគ្រូបង្វឹកប្រចាំក្លិបសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ហាក់មិនអស់ចិត្តឡើយ ទើបពេលនេះពួកគេចង់ស្នើឲ្យអ្នកទាំងពីរប៉ះគ្នាម្ដងទៀត។
លោក ធន់ សុភា បានប្រាប់គេហទំព័រព័ត៌មានក្នុងស្រុកមួយថា លោកយល់ព្រមឲ្យអ្នកទាំងពីរប៉ះគ្នាម្ដងទៀត ដោយសារលើកមុនវាលឿនពេក ។ អត់ទាន់បានវ៉ៃអីផង មិនទាន់បញ្ចេញសមត្ថភាពអីបន្តិចផង ក៏ត្រូវមួយកែងម៉ាំងសន្លប់បាត់។ និយាយទៅអត់ទាន់អស់ចិត្តទេ ដល់អ៊ីចឹងយើងនឹងស្នើសុំការផ្គូផ្គងឲ្យពួកគេបានជួបគ្នាម្ដងទៀត។
លោកបន្ថែមថា លើកមុនហ្នឹងភាគរយច្រើនគឺភ្លាត់ទេ។ អ្វីដែលយើងបង្ហាត់គាត់ គាត់ធ្វើអត់បានតាមយើង ដោយសារគាត់ចង់ឈ្នះពេក ដល់អ៊ីចឹងគាត់ទៅប្ដូរកែងជាមួយគេហ្នឹងទើបធ្វើឲ្យចាញ់លឿនអ៊ីចឹង ។ ប្រសិនបើគាត់មិនប្ដូរកែងទល់សម្បត្តិ គាត់មានភាគរយឈ្នះច្រើន។ ដោយសារតែវាលឿនពេកហ្នឹងហើយ ទើបលោកជាគ្រូក៏មិនទាន់អស់ចិត្ត ហើយគាត់ ផានិត ក៏មិនទាន់អស់ចិត្តដូចគ្នា។
គួររំលឹកថា កាលពីពេលថ្មីៗនេះមានប្រភពព័ត៌មានច្បាស់ការណ៍មួយបានទម្លាយថា អ្នកចាប់គូប្រកួតនៅស្ថានីយទូរទស្សន៍មួយ កំពុងផ្គូផ្គងឲ្យ ពេជ្រ សម្បត្តិ និង ធន់ ផានិត បានជួបគ្នាម្ដងទៀតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះប្រសិនបើគ្រូបង្វឹកកីឡាករទាំងសងខាងគឺលោក ពេជ្រ សុផាន់ និងលោក ធន់ សុភា យល់ព្រម ។ ដោយក្នុងនោះអ្នករៀបចំខាងលើ ហ៊ានឲ្យតម្លៃខ្លួនរហូតដល់១ពាន់ដុល្លារក្នុងម្នាក់ៗ អមដោយពានមួយ និងប្រាក់រង្វាន់បន្ថែមទៀត ។
យ៉ាងណាជុំវិញព័ត៌មាននេះលោក ពេជ្រ សុផាន់ ដែលជាគ្រូរបស់ ពេជ្រ សម្បត្តិ មិនទាន់មានការឆ្លើយតបនៅឡើយ ។ យ៉ាងណាក៏ដោយមានការព្យាករទុកមុនថា បើកីឡាករទាំងពីរប៉ះគ្នាម្ដងទៀតដឹងតែកក្រើកសង្វៀនទៀតហើយ ៕
ចែករំលែកព័តមាននេះ