ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​ស្រុក​ខ្មែរ​ត្រូវ​យកចិត្តទុកដាក់​ដល់​កាតព្វកិច្ច​សង្គម​ជាង​នេះ

7 ឆ្នាំ មុន

កម្ពុជា​បច្ចុប្បន្ន​មាន​សេដ្ឋី​ច្រើន​នាក់​។ ពួក​គេ​ត្រូវ​បាន​ចាត់ទុកជា​ក្រុម​មនុស្ស​ដែល​បាន​ទទួលផល​ប្រយោជន៍​ច្រើន​ជាងគេ​ពី​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​។

នៅ​ទីក្រុង​ភ្នំពេញ មាន​

កម្ពុជា​បច្ចុប្បន្ន​មាន​សេដ្ឋី​ច្រើន​នាក់​។ ពួក​គេ​ត្រូវ​បាន​ចាត់ទុកជា​ក្រុម​មនុស្ស​ដែល​បាន​ទទួលផល​ប្រយោជន៍​ច្រើន​ជាងគេ​ពី​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​។

នៅ​ទីក្រុង​ភ្នំពេញ មាន​មនុស្ស​ជា​ច្រើន​ដែល​មាន​លុយ​ដល់​លាន​ដុល្លារ​។ ពួក​គេ​បាន​ក្លាយទៅជា​អ្នកមាន​តាម​រយៈ​មុខរបរ​រៀង​ៗ​ខ្លួន​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ សេដ្ឋី​ស្រុក​ខ្មែរ​ភាគច្រើន​បាន​បរិចាគ​លុយ​តិចតួច ឬ​ក៏​គ្មាន​សោះ ដើម្បី​ជួយ​ដល់​សង្គម​។ នេះ​ជា​អ្វី​ដែល​ពួក​គេ​ត្រូវ​ពិចារណា​។

ការ​ធ្វើ​ជំនួញ​ប្រកបដោយ​ការ​ទទួលខុសត្រូវ គឺ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ចូលរួម​ក្នុង​សង្គម​បាន​ទេ​។ ការ​ចូលរួម​នៅ​ក្នុង​ការ​ជួយ​សង្គម​នឹង​អាច​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​ពួក​គេ និង​មុខរបរ​របស់​ពួក​គេ​កាន់តែ​មានការ​ទុកចិត្ត និង​ជឿជាក់​ពី​សាធារណជន​ថែម​ទៀត ដោយ​ធ្វើ​ឱ្យ​ពួក​គេ​កាន់តែ​មានការ​រីក​ចម្រើន​។

បើសិនជា​ពួក​គេ​មិន​មានការ​ចូលរួម​ចំណែក ដើម្បី​ជួយ​សង្គម​ឱ្យ​បាន​ច្រើន​ទេ​នោះ វា​នឹង​បង្កើត​ឱ្យ​មាន​គម្លាត​កាន់តែ​ខ្លាំង​រវាង​អ្នកមាន និង​អ្នកក្រ​។ ដូច្នេះ​វា​អាច​នឹង​នាំ​ដល់​ភាព​អយុត្តិធម៌​មួយ​នៅ​ក្នុង​សង្គម​ដែល​ផ្លែផ្កា​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​តូច​គឺ​ពួក​អ្នកមាន​ក្រសោប​យក​អស់​។ ចំណែក​អ្នកក្រ​បាន​ទទួលផល​តិចតួច​ប៉ុណ្ណោះ​ពី​ការ​រីក​ចម្រើន​នោះ​។

នៅ​ក្នុង​ប្រទេស​ជឿនលឿន គេ​តែងតែ​ឃើញ​មហាសេដ្ឋី​ស្តុកស្តម្ភ​ធ្វើការ​បរិចាគ​លុយកាក់​ជា​ច្រើន​សម្រាប់​ជួយ​ដល់​សង្គម​ដូច​ជា​ការ​កសាង​សាលារៀន ការ​ជួយ​ដល់​អ្នក​ក្រីក្រ ការ​សាងសង់​មន្ទីរពេទ្យ​។​ល​។​និង​ល​។ ជាក់ស្តែង​បំផុត លោក ម៉ាក ហ្សា​ក់​កឺ​បឺ​ក ( Mark Zuckerberg) មហាសេដ្ឋី​វ័យក្មេង​នៃ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​សម្រេចចិត្ត​ចំណាយ​លុយ​រហូត​ដល់​៩៩​ភាគរយ​របស់​លោក​នៅ​ក្នុង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ដើម្បី​កិច្ចការ​មនុស្សធម៌​។ នេះ​គឺជា​ការ​បរិច្ចាគ​ដ៏​ធំ​មិន​ធ្លាប់​មាន​ពី​មុន​មក​។

ដូច្នេះ​សេដ្ឋី​ស្រុក​ខ្មែរ​ត្រូវ​ចាប់ផ្តើម​គិត​ឡើង​វិញ​អំពី​តួនាទី​របស់​ពួក​គេ​នៅ​ក្នុង​សង្គម​៕270