ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ឱ្យ​មេ​បក្ស​ធ្វើ​ស្លូត ក្រែង​ឆាប់​បាន​ចេញពី​គុក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ធ្វើ​យ៉ាងណា​សម្រួល​ផ្នែក​នយោបាយ​ជាមួយ​គណបក្សកាន់អំណាច ដើម្បី​

រាជធានី​ភ្នំពេញ ៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ធ្វើ​យ៉ាងណា​សម្រួល​ផ្នែក​នយោបាយ​ជាមួយ​គណ​បក្ស​កាន់អំណាច ដើម្បី​ឲ្យ​ពួក​គាត់​ឆាប់​ចេញ​មាន​សេរីភាព​វិញ​ឆាប់​ៗ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក សុ​ន ឆ័​យ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​បន្ទាប់​ពី​ចូល​សួរសុខទុក្ខ​សកម្មជន​គណបក្ស​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា នៅ​ពន្ធនាគារ​ព្រៃ​សបញ្ជាក់​ថា «​គាត់​បាន​អំពាវនាវ​ផង​ដែរ ឲ្យ​មាន​ជជែក​គ្នា​ជួយ​សម្រួល​ផ្នែក​នយោបាយ ដើម្បី​ឲ្យ​ធ្វើ​យ៉ាងម៉េច​ឆាប់​បាន​ចេញ​មក​វិញ ។ ខ្ញុំ​ក៏​បាន​ជម្រាប​ពួក​គាត់​ថា ការ​ជាប់​ពន្ធនាគារ​នេះ ជា​រឿង​អកុសល​តែ​ម្តង ។ វា​មិន​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ  គឺ​បញ្ហា​នយោបាយ ហើយ​គាត់​ជាប់​យូរហើយ​ដែរ​»​។

លោក សុ​ន ឆ័​យ ថា ការ​ជាប់ពន្ធ​នាគា​របស់​សកម្មជន​ខ្លួន​នេះ មិន​មានការ​ចំណេញ​ទៅ​ភាគី​នយោបាយ​ណាមួយ​នោះ​ទេ ទាំង​រដ្ឋាភិបាល ។

លោក​ថា សម្រាប់​ដោះ​លែង​ឲ្យ​មាន​សកម្មជន ក៏​ដូច​ជា​មន្ត្រី​សិទ្ធិ​នោះ​គួរ​មាន​នីតិវិធី​មួយ ដើម្បី​ឲ្យ​ពូក​គាត់​មាន​សេរីភាព​ឡើង​វិញ ដោយ​មិន​ចាំបាច់​ចរចា​រវាង​គណ​បក្ស​កាន់​អំណាច និង​គណបក្សប្រឆាំង​ក៏​បាន  គឺ​ខាង​រាជរដ្ឋាភិបាល​អាច​រយ​ឱកាស​មួយ ដូច​ជា​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​អាច​ឲ្យ​គាត់​មាន​សេរីភាព ។

ទោះបីជា​មាន​សំណើរ​យ៉ាងណា​ក្តី លោក សុ​ន ឆ័​យ មិន​បាន​ឆ្លើយ​តប​យ៉ាងណា​ច្បាស់លាស់​នោះ​ទេ ។ គ្រាន់តែ​លោក​ថា បញ្ហា​នេះ​រាជរដ្ឋាភិបាល​អាច​សម្រេច​ឲ្យ​ពួក​គាត់​មាន​សេរីភាព​បាន​។ ប៉ុន្តែ​ចំពោះ​ករណី​អ្នក​ជាប់​ពន្ធនាគារ​ត្រូវ​ធ្លាប់​បាន​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​ថា មិន​អាច​ជួប​ចរចា​គ្នា​និយាយ​ដើម្បី​ដោះ​លែង​អ្នកទោស​នោះ​ទេ  ដែល​រំលោភ​អំណាចតុលាការ ។ ផ្ទុយ​ទៅ​វិញ​បើ​និយាយ​ពី​បញ្ហា​ជាតិ ដើម្បី​រួម​គ្នា អភិវឌ្ឍន៍​នោះ​បាន​។

គួរ​បញ្ជាក់​ថា លោក សុ​ន ឆ័​យ និង​តំណាងរាស្ត្រ​មួយ​ចំនួន​បាន​ចូល​សួរសុខទុក្ខ​សកម្មជន​ដែល​កំពុង​ជាប់​ពន្ធនាគារ​មាន ៖ ទី​១-ហុង សុខ​ហួរ ទី​២-អ៊ុំ សំ​អាន ទី​៣-មា​ជ សុវណ្ណា​រ៉ា ទី​៤-ឃិ​ន ជំរឿន ទី​៥-ស៊ុំ ពុ​ទ្ធី ទី​៦-អឿ ណា​រិ​ទ្ធ ទី​៧-អាន បឋម ទី​៨-សាន សីហៈ ទី​៩-សាន គី​ម​ហេង ទី​១០-នាង សុ​ឃុន ទី​១១-រឿ​ន ចាន់​ត្រា ទី​១២-ទេព ណា​រិ​ន ទី​១៣-អ៊ុ​ក ពេជ្រ​សំណាង ទី​១៤-កែ យឹ​ម ទី​១៥-យន់ គឹ​ម​ហួរ និង​ទី​១៦-យា ថុ​ង នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១៕