ចោរហារយកំពុងតែដើររាតត្បាតឆក់និងចូលគាស់ផ្ទះ(មានវីដេអូ)
ខេត្តតាកែវ ៖ រយៈពេល២ថ្ងែមកនេះនៅក្នុងក្រុងដូនកែវមានចោកំពុងតែដើររាតត្បាតឆក់ និងចូលគាស់ផ្ទះ
ខេត្តតាកែវ ៖ រយៈពេល២ថ្ងែមកនេះនៅក្នុងក្រុងដូនកែវមានចោកំពុងតែដើររាតត្បាតឆក់ និងចូលគាស់ផ្ទះ
ខេត្តតាកែវ ៖ រយៈពេល២ថ្ងែមកនេះនៅក្នុងក្រុងដូនកែវមានចោកំពុងតែដើររាតត្បាតឆក់ និងចូលគាស់ផ្ទះរបស់ប្រជាពលរដ្ឋទាំងថ្ងៃតែម្តងហើយសកម្មភាពនេះប៉ូលិសក្រុង និងខេត្តបានត្រឹមតែទៅធ្វើកំណត់ពីជនរងគ្រោះតែប៉ុណ្ណោះចំណែកជនល្មើសមិនដែលចាប់បានឡើយ ។ ប៉ូលិសក្រុងដូនកែវម្នាក់បាននិយាយប្រាប់កោះសន្តិភាពឱ្យដឹងថា រយៈពេលតែ២ថ្ងៃសោះក្នុងក្រុងដូនកែវបានកើតមានអំពើឆក់ និងចូលគាស់ផ្ទះចំនួន២លើកដែល លើកទី១បានកើតឡើងកាលពីវេលាម៉ោង១៥រសៀល ថ្ងៃទី១៦ មីនា នៅមុខសាលាក្រុងដូនកែវភូមិឡូរី សង្កាត់រកាក្នុង ចោរចំនួន២នាក់ជិះម៉ូតូ១គ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីស្រី្តម្នាក់បានសំរេចរួចជិះគេចខ្លួនបាត់ និងលើកទី២នេះចោរចំនួន២នាក់បានចូលធ្វើសកម្មភាពចូលទៅគាស់ផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវកាលពីថ្ងៃទី១៧ មីនា ខណៈពេលដែលម្ចាស់មិននៅផ្ទះ ។
ប៉ូលិសដដែលបានបន្តទៀតថា នៅវេលាម៉ោង៩និង៣០នាទីចោរមានគ្នា២នាក់ជិះម៉ូតូសេ១២៥មួយគ្រឿងបានចូលទៅគាស់ផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ ស៊ុយ វ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះ វ៉ៃន ផាន់រីន អាយុ៣២ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារតាកែវតែចោរចូលគាស់ផ្ទះមិនបានសរេច ។ បើតាមសំដីស្រី្តម្ចាស់ផ្ទះបាននិយាយរៀបរាប់ថា គាត់២នាក់ប្តីប្រពន្ធរកស៊ីលក់ចាប់ហួយនៅផ្សារតាកែវ ចំណែកប្តី របស់គាត់ដឹកចាប់ហួយដើរបោះឱ្យម៉ូយនៅតាមផ្សារនានាដោយប្រលឹមចេញព្រលប់បានចូលផ្ទះដោយចាក់សោផ្ទះចោលរហូត ស្រី្តជាម្ចាស់ផ្ទះបានបន្តទៀតថា មុនពេលកើតហេតុគាត់ទៅលក់ដូរជាធម្មតាតែ ក៏បានដើរមកផ្ទះពេលមកដល់ក៏បានជួបចោរចំនួន២នាក់កំពុងតែលើកទូរទស្សន៍ និងធុងលុយយកចេញពីក្នុងផ្ទះ ពេលនោះគាត់ក៏បានស្រែកថា ចោៗៗក៏មានការភ្ញាក់ផ្អើលដឹងដល់អ្នករស់នៅជិតខាង ក្រុមចោរក៏ភ័យបានបោះធុងលុយចំក្បាលគាត់រួចរត់ឡើងម៉ូតូគេចខ្លួនបាត់ដោយមិនបានបាត់បង់អ្វីឡើយ ៕
ចែករំលែកព័តមាននេះ