ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​លោក សម រ​ង្ស៊ី បុរស​មាត់ដាច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី ឋា​វរៈ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៧​បាន​បើក​សវនាការ​រឿង​ក្ដី​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចោទ​ថា

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី ឋា​វរៈ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៧​បាន​បើក​សវនាការ​រឿង​ក្ដី​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចោទ​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ។

នៅ​ពេល​សវនាការ​មានការ​ចាក់​បញ្ចាំង​វី​ដេ​អូ​ឃ្លី​បរប​ស់លោក សម រ​ង្ស៊ី ដែល​និយាយ​នៅ​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង និង​សំឡេង​សម្ភាសន៍​របស់​លោក​ជាមួយនឹង​វិទ្យុ​អាស៊ី​សេរី​ថា កាល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​មានការ​រៀបចំ​ដោយ​រដ្ឋអំណាច​នៅ​ពីក្រោយ​ខ្នង​ក្នុង​អំពើ​ឃាតកម្ម​នេះ ហើយ​ក៏​មិន​ដែល​ចាប់​បាន​មុខ​ឃាតករ​ពិត​ដែល គឺ​មាន​តែ​ចាប់​មនុស្សយ​កមក​ទទួលកំហុស​ជំនួស​។

វី​ដេ​អូ​សំឡេង​របស់​លោក សម រ​ង្ស៊ី បន្ត​និយាយ​ថា ចង់​បណ្តឹង​ទៅ​ដល់​ណា​បណ្តឹង​ទៅ លោក​មិន​ខ្លាច​ទេ ហើយ​លោក​មិន​មាន​ជំនឿ​ទុកចិត្ត​លើ​តុលាការ​ប្រទេស​កម្ពុជា​ទេ ហើយ​បើ​ចង់​បណ្តឹង សូម​មក​បណ្តឹង​តុលាការ​ប្រទេស​បារាំង​មក ពីព្រោះ​ឯករាជ​ជាង​។ មន្ត្រី​នគរបាល​បច្ចេកទេស​កោសល្យវិច័យ​បាន​មក​បញ្ជាក់​ចំពោះ​មុខ​តុលាការ​ថា រូបភាព សំឡេង​សម្ភាសន៍​នៅ​វិទ្យុ​អាស៊ី​សេរី ពិតជា​របស់​លោក សម រ​ង្ស៊ី ពិតមែន​។

លោក​មេធាវី គី តិច ការពារ​ឲ្យ​សម្តេច ហ៊ុន សែន បាន​សន្និដ្ឋាន​ថា នេះ​ជា​អំពើ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​អំពើ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ហើយ​សូម​សំណុំ​ពរ​ឲ្យ​លោក​ចៅក្រម​ផ្តន្ទាទោស​លោក សម រ​ង្ស៊ី ទៅ​តាម​ផ្លូវច្បាប់ និង​សូម​ឲ្យ​លោក សម រ​ង្ស៊ី សង​សំណង​ជំងឺ​ចិត្ត​ទៅ​ដើមបណ្តឹង​ចំនួន​១០០​រៀល​។

ទោះជា​យ៉ាងណា​លោក​ចៅក្រម អ៊ី ឋា​វរៈ បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​រឿង​ក្តី​ខាងលើ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ២០១៧ ខាង​មុខ​នេះ​។

ព័ត៌មាន​ពិស្តារ​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕