ពេលឃោសនាបោះឆ្នោត ត្រូវគណបក្សគោរពឱ្យបាន
រាជធានីភ្នំពេញ ៖ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានស្នើដល់
រាជធានីភ្នំពេញ ៖ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានស្នើដល់
រាជធានីភ្នំពេញ ៖ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានស្នើដល់គណបក្សនយោបាយទាំងអស់ គោរពបទបញ្ជា នីតីវិធីឲ្យបានតឹងរ៉ឹង ។ ជាមួយគ្នានេះ គ.ជ.ប បានអនុញ្ញាតឲ្យគណបក្សនយោបាយនីមួយៗ ហែរក្បួនទ្រង់ទ្រាយធំតែ២លើកប៉ុណ្ណោះ គិតចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់ ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់ គ.ជ.ប. ក្នុងការគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោត នៅសណ្ឋាគាឡឺរ៉ូយ៉ាល់ នាព្រឹកថ្ងៃទី១៧ ខែមីនាថា «ក្នុងរយៈពេល១៤ថ្ងៃ គណបក្សនយោបាយនីមួយៗអាចដង្ហែក្បួនបានតែ២លើក ហើយការឃោសនាចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ សម្រាក២ម៉ោងគឺពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល ។
លោកថ្លែងថា «ទោះបីជាមានការស្នើសុំកែសម្រួលពេលវេលាណាមួយក្តី ក៏ គ.ជ.ប មិនអាចធ្វើតាមសំណើសុំបានទេព្រោះថា ពាក់ព័ន្ធនឹងសីលធម៌ ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សាធារណៈ យើងមិនអាចធ្វើដោយសារការបោះឆ្នោតយើងរំខានដល់សេចក្តីសុខប្រជាពលរដ្ឋនោះឡើយ» ។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា «សម្រាប់ការឃោសនាបោះឆ្នោតលើកនេះ គ.ជ.បបានចែងនីតិវិធីយ៉ាងលម្អិតពាក់ព័ន្ធនឹងការធ្វើយុទ្ធនាការរបស់គណបក្សនយោបាយ ។ មានទាំងបទប្បញ្ញត្តិតាមមាត្រាច្បាស់លាស់ ប្រសិនបើគណបក្សនយោបាយនិងអាជ្ញាធរមានការអធ្យាស្រ័យគ្នានោះនឹងមិនមានរឿងអ្វីកើតឡើងទេ ។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើមានការចឹញ្ចឹមចិត្តយកឈ្នះចាញ់នោះបញ្ហានឹងកើតមានឡើង ។ អីុចឹងបញ្ហានេះ ខ្ញុំសូមអំពាវនាវដល់គណបក្សនយោបាយទាំងអស់គោរពាបទបញ្ជា និងនីតិវិធីនៃការធ្វើយុទ្ធនាការបោះឆ្នោតទាំងអស់គ្នា» ។
លោកថ្លែងថា ការធ្វើយុទ្ធនាការបោះឆ្នោតនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ។
ចែករំលែកព័តមាននេះ