ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ចោរ​សមុទ្រ​សូ​ម៉ា​លី​ដោះ​លែង​នាវា​ដឹក​ប្រេង​ដែល​ពួក​គេ​ចាប់

9 ឆ្នាំ មុន

អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ភ្នាក់ងារ​សន្តិសុខ​សូ​ម៉ា​លី​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៦ មីនា​ថា ពួក​ចោរ​សមុទ្រ​សូ​ម៉ា​លី​ដែល​ចាប់​នាវា​ដឹក​ប្រេង​មួយ​ដោត​ទង់ជាតិ​កូ​ម័​រ និង​សមាជិក​ក្រុម​នាវិក​ជនជាតិ​ស្រី​លង្កា​៨​នាក់​បាន​ដោះ​លែង​

អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ភ្នាក់ងារ​សន្តិសុខ​សូ​ម៉ា​លី​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៦ មីនា​ថា ពួក​ចោរ​សមុទ្រ​សូ​ម៉ា​លី​ដែល​ចាប់​នាវា​ដឹក​ប្រេង​មួយ​ដោត​ទង់ជាតិ​កូ​ម័​រ និង​សមាជិក​ក្រុម​នាវិក​ជនជាតិ​ស្រី​លង្កា​៨​នាក់​បាន​ដោះ​លែង​នាវា​នោះ​វិញ​ហើយ ។

ការ​ចាប់​នាវា​នេះ​ជា​ការ​ចាប់​លើក​ដំបូង​របស់​ពួក​ចោរ​សមុទ្រ​សូ​ម៉ា​លី​ចាប់តាំងពី​ឆ្នាំ​២០១២​មក​។ ពួក​ចោរ​សមុទ្រ​និយាយ​ថា​ការ​សម្រេច​របស់​ពួក​គេ​ធ្វើ​ដោយ​រហ័ស ហើយ​គ្មាន​ការ​បង់ប្រាក់​លោះ​ទេ ។

លោក ABDIRAHMAN MOHAMUD HASSAN នាយ​អគ្គស្នងការ​ប៉ូលិស​សមុទ្រ​រដ្ឋ  PUNTLAND សូ​ម៉ា​លី​ថ្លែង​ថា មានការ​ចរចា​ក្រោយ​ការ​បាញ់​តតាំង​គ្នា​នា​រសៀល​ថ្ងៃ​ទី​១៦ មីនា ។ យើង​បាន​ដក​កម្លាំង​របស់​យើង​ចេញ​ហើយ​ពួក​ចោរ​សមុទ្រ​ក៏​ចាកចេញ​ដែរ ។

ចោរ​សមុទ្រ​ម្នាក់​និយាយ​ថា ការ​ដោះ​លែង​នាវា​នោះ​ធ្វើ​ឡើង​ដោយ​ពុំ​មានការ​បង់ប្រាក់​លោះ​ទេ ។ ជា​របស់​ក្រុមហ៊ុន​ប៉ា​ណា​ម៉ា ARMI SHIPPING ហើយ​ធ្វើ​អាជីវកម្ម​ដោយ​ក្រុមហ៊ុន AURORA SHIP MANAGEMENT របស់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​នាវា ARIS 13 ជានា​វា​ការ​ហ្គោ​ចំណុះ​១៨០០​តោន​ត្រូវ​ចាប់​ពង្វាង​កាលពី​ថ្ងៃ​ទី​១៣ មីនា ៕