ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រសារ​ថ្លើមខ្មៅ​ចិត្តពាល​កា.ប់​ម្តាយក្មេក​ឱ្យ​របួសធ្ងន់

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​រង​របួសធ្ងន់ ខណៈ​ឃើញ​កូន​ៗ​ប្រុស​-​ស្រីទាំង​២​នាក់​ឈ្លោះប្រកែក​គ្នា​ក៏​ដើ​ទៅ​ឃាត់

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​រង​របួសធ្ងន់ ខណៈ​ឃើញ​កូន​ៗ​ប្រុស​-​ស្រីទាំង​២​នាក់​ឈ្លោះប្រកែក​គ្នា​ក៏​ដើ​ទៅ​ឃាត់ ស្រាប់តែ​កូនប្រសារ​ប្រុស​ប្រើ​ហិង្សាទាញ​ពូថៅ​មក​កាប់​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៦ មីនា ។ ហេតុ​ការណ៍​នេះ​កើតឡើង​នៅ​ភូមិ​ត្រពាំង​ទូង សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ឡា​ច អ៊ុំ អាយុ​៦៧​ឆ្នាំ ចំណែក​កូនប្រសារ​ឈ្មោៈ ធន់ ច​ន្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រសនៅ​ក្នុងភូមិ​-​សង្កាត់​ជាមួយនឹង​ស្ត្រី​រង​គ្រោះ​ខាងលើ​ត្រូវ​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​នៅ​ពេល​កើតហេតុ ។ ប៉ូលិស​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​រូប​នេះ​បាន​ផឹកស្រារ​ស្រវឹង​ហើយ​រករឿង​ប្រពន្ធ​កូន​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹងសរសៃក​រៀងខ្លួន ខណៈ​ម្តាយក្មេក​ដែល​ជា​ជន​រង​គ្រោះ​ខាងលើ​បានឮ​កូន​ៗ​ប្រកែក​គ្នា​ក៏​ដើ​ទៅ​ហាមឃាត់ស្រាប់តែ​កូនប្រសារ​ប្រុស​ទាញ​ពូថៅ​មក​កាប់​ម្តាយក្មេក​ចំនួន​២​ពូថៅ​បណ្តាល​ឱ្យរង​របួស​ធ្ងន់ធ្ងរ​នាំ​យក​ទៅ​សង្គ្រោះ​នូវ​មន្ទីរពេទ្យ​ខេត្ត ។

ប៉ូលិស​ក្រុង​បាន​បន្ត​ថា ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​ប៉ូលិស​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែ​ង​កើតហេតុ​ភ្លាម​ៗ​ឃាត់ខ្លួន​ជន​ដៃដល់​ជា​កូនប្រសារ​នាំ​មក​អធិការ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ យោង​ទៅ​លើ​ការ​សាកសួរ​ជន​នេះ​បាន​ឆ្លើយ​សារា​ភាព​ថា ខ្លួន​ពិតជាបាន​កាប់​ម្តាយក្មេក​ពិតមែន​នឹង​យោង​តាម​វត្ថុ​តាង​ពូថៅ​រួម​ទាំង​ចម្លើយ​សមត្ថកិច្ចបាន​កសាង​សំណុំរឿង​ទៅ​តុលាការ​អម​សាលា​ដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕