ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រិ​ន សា​រ័​ត្ន ជួប​ថៃ រីឯ​អ៊ុំ វ​ណ្ណេ​ត ជួប​អា​មេ​រិ​ក នៅ​លើ​រេញ​​ថ្ងៃអាទិត្យ​ខានស្អែក​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រដាល់​អន្ដរជាតិ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី ថ្ងៃអាទិត្យ​ ទី​១៩ មីនា ខាន​ស្អែក​នេះ ក្រោម​ការ​ឧបត្ថម្ភ​ដោយ​ស្រា​សាច់ដុំ​ពិសេស ពិតជា​កន្ដ្រាក់​អារម្មណ៍​ទស្សនិក​ជន​ដែល​ស្នេហា​កីឡាប្រដាល់​ឱ្យ

រាជធានី​ភ្នំពេញ ៖ ប្រដាល់​អន្ដរជាតិ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី ថ្ងៃអាទិត្យ​ ទី​១៩ មីនា ខាន​ស្អែក​នេះ ក្រោម​ការ​ឧបត្ថម្ភ​ដោយ​ស្រា​សាច់ដុំ​ពិសេស ពិតជា​កន្ដ្រាក់​អារម្មណ៍​ទស្សនិក​ជន​ដែល​ស្នេហា​កីឡាប្រដាល់​ឱ្យ​ចូល​ទស្សនា​កកកុញ​មិន​ខាន ដោយសារ​សមាសភាព​ដែល​ចូលខ្លួន​មក​ប្រកួត​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា​ទាំង​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស ។

កីឡាករ​កម្ពុជា រិ​ន សា​រ័​ត្ន មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​សក្ដិ​សិទ្ធ ស​.​អ៊ូ​ឌី​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ រិ​ន សា​រ័​ត្ន ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​២៥​ដង​ប៉ុណ្ណោះ ក្នុង​នោះ​ឈ្នះ​១៥​ដង ចាញ់​៨​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៧​ដង ក្នុង​ពេល​កីឡាករ​ថៃ ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​៦១​ដង ឈ្នះ​៤៥​ដង ចាញ់​១៤​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៤​ដង ។ ថ្វី​ដ្បិតតែ​កីឡាករ​ថៃ​មាន​ប្រវត្ដិ​ប្រកួត​ច្រើន​ជាង​មែន​ក៏​មិន​ទាន់​ដឹង​ថា​អាច​ផ្ដួល​រិ​ន សា​រ័​ត្ន បាន​ដែរ​ដោយសារ​តែ​កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀនស្រុក​ខ្មែរ​ទើប​គេ​ពិបាក​ប៉ាន់ស្មាន​ពី​សមត្ថភាព ។ រីឯ​រិ​ន សា​រ័​ត្ន គ្រាន់តែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ប៉ុណ្ណោះ តែ​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​មិន​ចាញ់​អ្នក​ប្រដាល់​ជើង​ចាស់​ប៉ុន្មាន​ឡើយ មិនតែប៉ុណ្ណោះ​ចិត្ត​របស់​គេ​ក៏​សឿង​ណាស់​ដែរ ។ គូ​នេះ​បើ​ចង់​ដឹង​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ទាំងអស់​គ្នា ។

កីឡាករ​កម្ពុជា អ៊ុំ វ​ណ្ណេ​ត មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​អា​មេ​រិ​ក​ឈ្មោះ​ចា​ស្ទី​ន វ៉ុ​ង ក្នុងប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម ។ អ៊ុំ វ​ណ្ណេ​ត
ធ្លាប់​ប្រកួត​៦៩​ដង ឈ្នះ​៤៦​ដង ចាញ់​២១​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២២​ដង ក្នុង​ពេល​កីឡាករ​អា​មេ​រិ​កធ្លាប់​ប្រកួត​បាន​ត្រឹមតែ​៨​ដង​ប៉ុណ្ណោះ ឈ្នះ​៦​ដង ចាញ់​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​បាន​ម្ដង ។  ចាំ​មើល​អ៊ុំ វ​ណ្ណេ​ត អាច​ផ្ដួល​កីឡាករ​អាម​រិ​ក​រូប​នេះ​បាន​ឬ​អត់ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មានកីឡាករ សៀវ ប៉ាវ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ប្រកួត​ជាមួយ​កីឡាករ ជេ​ត មុន្នី មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ។ កីឡាករ ពុទ្ធ អ៊ុំ​អ័ន មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន ប្រកួត​ជាមួយ​កីឡាករ សំ ខាន់ ប៉ាវ​ចិន មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។ កីឡាករ ម៉ឺន ដា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ គឿ​ម សុវណ្ណ​នឿ​ត មកពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ និង​គូ​ចុង​ក្រោយ​កីឡាករ សិទ្ធ វណ្ណៈ មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ​ប្រកួត​ជាមួយ​កីឡាករ សុ​ន សុ​ផាត មក​ពី​ក្លិប​ពន្លឺ​វិបុល ៕