ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​សុពលភាព​ច្បាប់​មួយ​ដែល​កម្រិត​សិទ្ធិ​ធ្វើ​បាតុកម្ម​នៅ​ប៉ូ​ឡូញ

9 ឆ្នាំ មុន

តុលាការ​ធម្មនុញ្ញ​ប៉ូ​ឡូញ​កាលពី​ថ្ងៃ​ទី​១៦ មីនា បាន​ផ្តល់​សុពលភាព​ដល់​ច្បាប់​មួយ​ដែល​ឱ្យ​អាជ្ញាធរ​កម្រិត​មួយ​ផ្នែក​ដល់​សេរីភាព​នៃ​ការ​ធ្វើ​បាតុកម្ម ។

ច្បាប់​នេះ​គាំទ្រ​ដោយ​ពួក​អភិរក្សនិយម​នៃ​

តុលាការ​ធម្មនុញ្ញ​ប៉ូ​ឡូញ​កាលពី​ថ្ងៃ​ទី​១៦ មីនា បាន​ផ្តល់​សុពលភាព​ដល់​ច្បាប់​មួយ​ដែល​ឱ្យ​អាជ្ញាធរ​កម្រិត​មួយ​ផ្នែក​ដល់​សេរីភាព​នៃ​ការ​ធ្វើ​បាតុកម្ម ។

ច្បាប់​នេះ​គាំទ្រ​ដោយ​ពួក​អភិរក្សនិយម​នៃ​គណបក្ស​ច្បាប់ និង​យុត្តិធម៌ PIS អាច​ហាមឃាត់​ការ​ធ្វើ​បាតុកម្ម​តបត​វិញ​ក្នុង​រង្វង់​១០០​ម៉ែត្រ​ពី​ការ​ប្រមូលផ្តុំ​មួយ​ដែល​សម្រាប់​អាជ្ញាធរ​ថា មាន​សារសំខាន់​មួយ ។

បណ្តា​អ្នកប្រឆាំង​នឹង​ច្បាប់​នេះ​យល់​ថា វា​អាច​ប្រើប្រាស់​ដើម្បី​ហាមឃាត់​បណ្តា​បាតុកម្ម​ដែល​រដ្ឋាភិបាល​ប៉ូ​ឡូញ​ពុំ​ពេញចិត្ត ។ គណៈកម្មាធិការ​អឺរ៉ុប​ជា​ច្រើន​លើក​បាន​ចោទប្រកាន់​ពួក​អភិរក្សនិយម​ប៉ូ​ឡូញ​ថា គំរាមកំហែង​ដល់​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប៉ូ​ឡូញ ។

គណបក្ស PIS ជំរុញ​ឱ្យ​មានការ​អនុម័ត​រួច​ហើយ​នូវ​ច្បាប់​ជា​ច្រើន​ដែល​កម្រិត​សមត្ថភាព​របស់​តុលាការ​ធម្មនុញ្ញ​ក្នុង​ការ​ត្រួតពិនិត្យ​ច្បាប់​ថ្មី​ៗ ដែល​សភា​មាន​ពួក​អ្នក​អភិរក្ស​ភាគច្រើន​អនុម័ត ។

រដ្ឋាភិបាល​ប៉ូ​ឡូញ​កាលពី​ឆ្នាំទៅ​មិ​ញ​ប្រឈម​មុខ​នឹង​បាតុកម្ម​ធំ​ៗ ដើម្បី​បរិហារ​ឆន្ទៈ​កែទម្រង់​តុលាការ​ធម្មនុញ្ញ ហើយ​ហាមឃាត់​សិទ្ធិ​រំលូតកូន​ជា​វិធានការ​ដែល​ក្រោយមក​ត្រូវ​បាន​បោះបង់​ចោល​វិញ ៕