ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ និង​អ្នកកាសែត​ជាច្រើន​របួស​ដោយ​ការ​ផ្ទុះ​ភ្នំភ្លើង

9 ឆ្នាំ មុន

ក្រោយ​ការ​ផ្ទុះ​មួយ​នៃ​ភ្នំភ្លើង ETNA នៅ​ស៊ី​ស៊ី​ល​ភាគ​ខាងត្បូង​អីុ​តា​លី កាលពី​ថ្ងៃ​ទី​១៦ មីនា មនុស្ស​១០​នាក់​ជា​អ្នកទេសចរ អ្នកកាសែត និង​អ្នក​វិទ្យាសាស្ត្រ រង​របួសស្រាល​មក​ពី​វា​បញ្ចេញ​ភ្លើង​ដុំ​ថ្ម​កំពុង​រលាយ និង​

ក្រោយ​ការ​ផ្ទុះ​មួយ​នៃ​ភ្នំភ្លើង ETNA នៅ​ស៊ី​ស៊ី​ល​ភាគ​ខាងត្បូង​អីុ​តា​លី កាលពី​ថ្ងៃ​ទី​១៦ មីនា មនុស្ស​១០​នាក់​ជា​អ្នកទេសចរ អ្នកកាសែត និង​អ្នក​វិទ្យាសាស្ត្រ រង​របួសស្រាល​មក​ពី​វា​បញ្ចេញ​ភ្លើង​ដុំ​ថ្ម​កំពុង​រលាយ និង​ចំហាយ​ក្តៅ​លើ​ពួក​គេ ។ ភ្នំភ្លើង​នេះ​មាន​សកម្មភាព​ឡើង​វិញ​តាំងពី​ដើមខែ​មីនា​មក ។

យោង​តាម​បណ្តាសារ​ព័ត៌មាន​អីុតា​លី​ថា អ្នក​របួស​៦​នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មក​ពី​ត្រូវ​ដុំ​ថ្ម​ត្រង់​ក្បាល ។ ក្រុម​អ្នកកាសែត​របស់ BBC និង​បណ្តា​អ្នកទេសចរ រួម​ទាំង​បណ្តា​អ្នក​វិទ្យាសាស្ត្រ​ខាង​ភ្នំភ្លើង​រង​ការ​ប៉ះពាល់​ដោយ​ការ​ផ្ទុះ​នេះ ។

លោកស្រី REBECCA MORELLE អ្នក​យក​ព័ត៌មាន​ផ្នែក​វិទ្យាសាស្ត្រ​របស់ BBC រៀបរាប់​តាម TWITTER ថា នេះ​ជា​បទ​ពិសោធន៍​មួយ​ដែល​ខ្ញុំ​ពុំ​ចង់​ឃើញ​ទៀត​ទេ ។ ដូច​អ្នកកាសែត​ឯទៀត​ៗ ព្រមទាំង​អ្នកទេសចរ និង​អ្នក​វិទ្យាសាស្ត្រ​លោកស្រី​ក៏​ត្រូវ​របួសស្រាល​ដែរ ដោយសារ​ភ្លៀង​ថ្ម​ក្តៅ​ជះ​ចេញពី​មាត់​ភ្នំភ្លើង ហើយ​ធ្លាក់​មក​រួម​ជាមួយ​ចំហាយ​ក្តៅ ។ លោកស្រី​បន្ត​ថា ពិតជា​គួរ​ឱ្យ​ភ័យ​ខ្លាច​បំផុត ។ ក្រុម​របស់​លោកស្រី​គ្រាន់តែ​រលាត់​សាច់ និង​រលាក​តែ​ភ័យ​ខ្លាំង​ណាស់ ។ លោកស្រី​សរសើរ​ដល់​សកម្មភាព​យ៉ាង​មាន​ប្រសិទ្ធភាព​របស់​បណ្តា​មគ្គុទេសក៍ និង​ពួក​អ្នក​ជួយ​សង្គ្រោះ ។

ភ្នំភ្លើង ETNA ផ្ទុះ​ជា​ថ្មី​កាលពី​យប់​ថ្ងៃ​ទី​១៥ មីនា ។ ទោះបី​យ៉ាងណា សកម្មភាព​ថ្មី​ៗ​នេះ​របស់​ភ្នំភ្លើង​ពុំ​បង្ក​ការ​រាំងស្ទះ​ដល់​ការ​ហោះហើរ​របស់​យន្តហោះ​ឡើយ រួច​សម្រាប់​ពេល​នេះ​ក៏​ពុំ​បង្ក​បញ្ហា​ដល់​ប្រជាជន​រស់នៅ​ជុំវិញ​ភ្នំភ្លើង​នេះ​ដែរ ពិសេស​ប្រជាជន​ទីក្រុង CATANE ជាទី​ក្រុង​ធំ​ទី​២​នៅ​តំបន់​ស៊ី​ស៊ី​ល ៕