ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​ទៅ​ពិនិត្យ​កំពង់​ផែ​ទេសចរណ៍​កំពត ខណៈ​កំពុង​​​ប្រឈម​​និង​សំណូមពរ​ពី​អ្នក​សាង​​សង់​

2 ឆ្នាំ មុន
  • កំពត

ឧត្តម​អូន​ខេត្តកំពត ៖ លោក​ព​ន្វ័ មុនីរ​ត្ន័ ឧបនាយករដ្ឋមន្ត្រី​-​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ដំណើរ​ដោយហឯកឧត្តម​ស៊ុន​ ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

ឧត្តម​អូន​ខេត្តកំពត ៖ លោក​ព​ន្វ័ មុនីរ​ត្ន័ ឧបនាយករដ្ឋមន្ត្រី​-​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ដំណើរ​ដោយហឯកឧត្តម​ស៊ុន​ ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ឯកឧត្តម​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​ជាមួយ​លោក​អភិបាលរង​ខេត្តកំពត លោក​អភិ​បាលស្រុក​ទឹកឈូផងដែរ កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​០៧ ​តុលា បាន​អញ្ជើញ​ចុះ​ពិនិត្យ​និង​ធ្វើការ​វាយតម្លៃ​ការ​សាងសង់​កំពង់​ផែ​ទេសចរណ៍​កំពត ស្ថិត​នៅ​ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ​ខេត្ត​កំពត ។

បើ​យោង​តាម​ការ​ធ្វើ​បទ​បញ្ហា​ញ​ពី​លោក​ហេង សុធី អ្នកបច្ចេកទេស​ក្នុង​ការ​សាងសង់​កំពង់​ផែ​ទេស​ចរណ៍​កំពង់​ផែ​មួយ​នេះ​ បាន​ចាក់​ស្លាយ​ផង​នោះ ឱ្យ​ឯកឧត្តម​រដ្ឋមន្ត្រី​មក​ពី​ក្រសួង​ទាំង​បី​មើល​ជាក់​ស្ដែង​ថា ការ​សាងសង់​កំពង់​ផែ​ទេសចរណ៍​នៅ​កំពត​ដោយ​ចាប់ពី​ឆាំ្ន​2018 រហូត​ដល់​ឆាំ្ន​2022​ត្រូវ​បាន​បញ្ចប់ ។ លោក​ហេង សុធី អ្នកបច្ចេកទេស​សាសង់​កំពង់​ផែ​ទេសរ​ច​ណ៍​បាន​លើក​ឡើង​នៅ​មុខ​ឯកឧត្តម​រដ្ឋមន្ត្រី​ទាំង​បី​ក្រសួង​ថា​កំពង់​ផែ​នេះ កំពុង​តែ​មាន​បញ្ហា​ប្រឈម​ ។

​​ការប្រឈមទី​១-​មិន​មាន​ថវិកា​សម្រាប់​ចំណាយ​លើ​សេវាកម្ម​គ្រប់គ្រង​លើ​សន្តិសុខ​នៅ​កំពង់​ផែ ។ ២-​ខ្វះ​ថវិកា​ចំនួន​2500​ដុល្លារ​ក្នុង​មួយ​ខែ និង​៣-​បញ្ហា​បច្ចេកទេស​នាវារ​ចរណ៍​តូច​ចង្អៀត និង​មាន​ឧបសគ្គ​ច្រើន​ដែល​តម្រូវ​អោយ​បូម និង​ស្ដារ​ឃ្ល​ង​ទើប​នាវា​ចូល​បាន និង​បំពាក់​ពោង​សញ្ញា​ជំនួយ​នាវារ​ចរណ៍​។

ការ​ខ្វះ​ថវិកា​សម្រាប់​ការ​បូម និង​ស្ដារ​នៅ​មាន​កម្រិត​ជម្រៅ​3​ម៉ែត្រ​ទទឹង​60​ម៉ែត្រ​6/4​លាន​ដុល្លារ សមត្ថភាព​ដឹក​អ្នកដំណើរ​បាន​150​នាក់​។ បើ​មធ្យម​ជម្រៅ​5​ម ទទឹង​60​ម៉ែត្រ​8/4​លាន​ដុល្លារ មាន​សមត្ថភាព​ដឹក​អ្នកដំណើរ​បាន​ចំនួន​300​នាក់ និង​ខ្ពស់​ជម្រៅ​6​ម​ទទឹង​60​ម​9/43​លាន​ដុល្លារ​មាន​សមត្ថភាព​ដឹក​ភ្ញៀវ​បាន​ចំនួន​500​នាក់​។ ខ្វះ​ថវិកា​បំពាក់​ជំនួយ​នាវាចរណ៍​ចំនួន​30​ពោង​2/7​លាន​ដុល្លារ និង​ស្ថា​ប​ន័​ជាតិ​ត្រូវ​គ្រប់គ្រង​កំពង់​ផែ​នេះ និង​ការ​គ្រប់​គ្រង់​កំពង់​ផែ​ជាតិ និង​អន្តរជាតិ​។
ការ​ធ្វើ​នាវា​ឆ្លង​ដែន​និង​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក និង​ផ្លូវ​សមុទ្រ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​សមត្ថ
កិច្ច​របស់​ក្រសួង សាធារណការ និង​ដឹក​ជញ្ជូន ។

លោក​ហេង សុធី អ្នកបច្ចេកទេស​សាងសង់​កំពង់​ផែ​ទេសចរណ៍​កំពត​នេះ ចំណាយ​អស់​ថវិកា​ចំនួន​926​លាន​ដុល្លារ ប៉ុន្តែ​ការ​ចំណាយ​ទុន​ច្រើន​​បែប​នេះ​ គ្រាន់តែ​ស​រសេរ​ប៉ា​ណូ​ខាង​មុខ​ផែ​ខុស​មួយ​បាត់​ទៅ​ហើយ​​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ