ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្លា.ប់​យ៉ាង​សាហា.វ សព​ស្ត្រី​រង​គ្រោះ​អាក្រាត ត្រូវ​កា.ប់​ជា​ច្រើន​ពូថៅ

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ឃាតក.ម្ម​ដ៏​ព្រៃ.ផ្សៃ​មួយ​បាន​កើតឡើង​បង្ក​ឱ្យ​ស្ត្រី​ម្នាក់​ស្លា.ប់​ទាំង អាក្រាត​កាយ​ដួល​ដេក​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម

ខេត្តឧត្តរមានជ័យ ៖ ឃាតកម្ម​ដ៏​ព្រៃផ្សៃ​មួយ​បាន​កើតឡើង​បង្ក​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ទាំង  អាក្រាត​កាយ​ដួល​ដេក​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​ដោយ​មាន​ស្នាម​កាប់​ជា​ច្រើន​ពូថៅកាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ មីនា ។ ការ​កាប់សម្លាប់​ដ៏​សាហាវ​នេះ ត្រូវ​បាន​ដាក់​ការ​សង្ស័យ​ថា ជា​រឿង​គំនុំ រួម​នឹង​ការ​រំលោភ​សេពសន្ថវៈ​រួច​សម្លាប់ ដែល​ករណី​នេះ​កើតឡើង​នៅ​ក្នុងភូមិ​អូរ​ជីក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​ជុន ច្រឹប អាយុ​៤៥​ឆ្នាំ​មាន​ប្តី​ឈ្មោះ នឹ​ប ប៊ុ​ន​ខ្លី អាយុ​៥១​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ឃាតករ​ចិត្តសាហាវ​ព្រៃផ្សៃ សមត្ថកិច្ច​ពុំ​ទាន់​បាន​វែកមុខ​នៅឡើយ​ទេ ។

តាម​សម្តី​អ្នក​ភូមិ​និយាយ​ថា មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​៦​ល្ងាច​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​សម្រាន្ត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ជា​ធម្មតា ចំណែក​ប្តី​គាត់​ជាប់រវល់​ចេញ​ទៅ​ព្រៃ​នៅ​តាម​ជួរ​ភ្នំ​ដងរែក ។ ប្រភព​បាន​បញ្ជាក់​ថា លុះ​ព្រឹក​ឡើង​មាន​បុរស​ម្នាក់​បើក​គោ​យន្ត​កន្ត្រៃ​មក​ដឹក​ដំឡូង​មី​ឱ្យ​ស្ត្រី​រង​គ្រោះ ពេល​មក​ដល់​ផ្ទះ​រក​ម្ចាស់​មិនឃើញ​ក៏​ដើរ​រក ស្រាប់តែ​ប្រទះ​ឃើញ​សព​ស្ត្រី​រង​គ្រោះ​ដេក​ស្លាប់​នៅ​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ​ពី​ផ្ទះ​ក៏​ឆោឡោ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មក​ពិនិត្យ​សព​។

ជុំវិញ​ករណី​ឃាតកម្ម​នេះ​មន្ត្រី​ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ជា​ជំហាន​ដំបូង​ថា ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ ឃើញ​ស្ត្រី​រង​គ្រោះ​ដេក​ស្លាប់​ផ្កាប់មុខ​ក្នុង​ថ្លុកឈាម​ក្នុង​ស្ថានភាព​អាក្រាត​កាយ​ដោយ​ស្នាម​កាប់​ជា​ច្រើន​កន្លែង ហើយ​មន្ត្រី​មូលដ្ឋាន​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​នៅឡើយ​ទេ​រង់ចាំ​មន្ត្រី​ជំនាញ​ខេត្ត​មក​ពិនិត្យ​និង​វាយតម្លៃ​ជា​មុន​សិន ។

តាម​ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ក្នុង​ការ​សម្លាប់​នេះ​ឈ្មោះ សិត សា​រ៉ាត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​ក្រោយ​ពី​ការ​ត្រួតពិនិត្យ​សព​ឃើញ​ថា មាន​ស្នាម​កាប់​ដោយ​ពូថៅ​ចំនួន​១២​កន្លែង ។

តាម​ការ​បំភ្លឺ​នៅ​ជុំវិញ​កន្លែង​កើតហេតុ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា គឺ​បុរស​ជា​កូនធម៌​មកពី​ខេត្តកំពង់ស្ពឺ ដែល​មក​នៅ​ជាមួយ​ជន​រង​គ្រោះ​ជាង​១​ខែ​មក​ហើយ ដោយ​រកស៊ី​ឡើង​ភ្នំ​កាប់​គ្រញូង​ជាមួយ​ប្តី​ស្ត្រី​រង​គ្រោះ ។ បន្ទាប់​ពី​កំណត់​មុខសញ្ញា​បាន​ហើយ ក៏​ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ​ដំបូង​ចំនួន​៣​នាក់ ប៉ុន្តែ​នៅ​ពេល​ស្រាវជ្រាវ​សាកសួរ​បង្ហាញ​ថា​២​នាក់​ពុំ​មានការ​ពាក់ព័ន្ធ​ក៏​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ដោយឡែក ជនសង្ស័យ​ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ខ្យា ឃុំ​ស្វាយ​រំពារ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ឃាត់ខ្លួន​និង​សាកសួរ​ហើយបាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ជន​រង​គ្រោះ​ប្រាកដ​មែន ។

ជន​នេះ​សារភាព​ថា មូលហេតុ​ដោយសារ​ខឹង​ប្តី​ជន​រង​គ្រោះ​ដែល​ជា​ឪពុកធម៌​មើលងាយ​ខ្លួន​ថា ចិញ្ចឹម​ខ្លួន​ជា​មនុស្ស​អន់​ជាង​ចិញ្ចឹម​ឆ្កែ និង​ចិញ្ចឹម​ឆ្កែ​វា​ស្គាល់​ម្ចាស់ តែបើ​អា​មួយ​នេះ​(​សំដៅ​មក​លើ​ខ្លួន​)​ថ្ងៃ​ណាមួយ​វា​បែរ​ខាំ​វិញ ។ ដោយសារ​តែ​ឮ​អ្នក​ភូមិ​និយាយ​ប្រាប់​ដូច្នេះ​ក៏​មាន​កំហឹង ម្យ៉ាង​ដោយ​ខ្លួន​ជំពាក់​ប្រាក់​ជន​រង​គ្រោះ​ជាង ១​លាន​រៀល​ផង ហើយ​ស្រវឹងស្រា និង​ជក់​ថ្នាំ​ញៀន​ផង ទើប​គិត​ខ្លី​ឈាន​ដល់​ការ​ប្រព្រឹត្ត​បែប​នេះ​តែ​ម្តង ។

ឃាតករ​រូប​នេះ​និយាយ​ថា នៅ​ថ្ងៃ​ទី​១៥ ខែមីនា ពេល​ខ្លួន​ចុះ​ពី​កាប់​ឈើ​នៅ​លើ​ភ្នំ បាន​ជុំ​គ្នា​ផឹកស្រា​បៀរ​៤​ទៅ​៥​នាក់ អស់​ស្រា​បៀរ​ជា​ច្រើនកេស​។ ការ​ផឹក​នោះ​រហូត​ដល់​ម៉ោង​៨​ទៅ​៩​យប់​ខ្លួន​ក៏​ដើរទៅ់​ផ្ទះ​ជន​រង​គ្រោះ​ដែល​ត្រូវជា​ម្តាយធម៌ គឺ​ទៅ​ម្នាក់ឯង​ទាំង​យប់ ។ ពេល​ទៅ​ដល់​ខ្លួន​ចូល​តាម​ទ្វារ​មុខ ដោយ​គោះ​ទ្វារ​ឲ្យ​ជន​រង​គ្រោះ​បើកទ្វារ​ឲ្យ​ដោយ​ខ្លួន​ដឹង​ថា ប្តី​ជន​រង​គ្រោះ​មិន​នៅផ្ទះ​ទេ​គឺ​ឡើង​ភ្នំ​បាត់​ហើយ ។

នៅ​ពេល​ចូល​ដល់​បាន​សួរ​រក​លុយ​ពី​ជន​រង​គ្រោះ ក៏​កើតការ​ប្រវាយប្រតប់​គ្នា ហើយ​ជន​រង​គ្រោះ​រត់​ចុះ​ដី​សំដៅ​ទៅ​ថ្នល់ ខ្លួន​ក៏​ដេញ​តាម​ដោយ​យក​ពូថៅ​នៅ​រាន​បាយ​កាប់​ជន​រង​គ្រោះ​សម្លាប់​តែ​ម្តង​ព្រោះ​ខ្លាច​បែក​ការណ៍ ។ ក្រោយ​ពី​កាប់​ជា​ច្រើន​ពូថៅ​ស្លាប់​ហើយ​នោះ ខ្លួន​បាន​ដើរមក​យក​ឡាំង​ផ្កាឈូក​របស់​ជន​រង​គ្រោះ ទៅ​ដងទឹក​លាង​ជើង លាងដៃ និង​ពូថៅ រួច​យក​ពូថៅ​ទៅ​ទុក​នៅ​កន្លែង​ដើម​វិញ​។

តាម​ការ​សារភាព​នេះ​បង្ហាញ​ថា មិនមែន​ជា​ការ​ចាប់រំលោភ​ទេ ឯ​សព​ដែល​មាន​ភាព​អាក្រាត​នោះ​ដោយសារ​តែ​ពេល​យប់​ស្លៀកសំពត់​ចោមពុង លុះ​ពេល​មានការ​ប្រទូស្ត​រ៉ា​យ​ហើយ​រត់ និង​ត្រូវ​កាប់​ដោយ​ពូថៅ ក៏​ដួល​ស្លាប់​របូត​សារុង​បែប​នេះ​ទៅ ៕