ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ចាស់​ដដែល​ពេល​កំពុង​ធ្វើ​សកម្មភាព​ត្រូវ​…

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ក្រុម​ប្រព្រឹត្តិ​បទល្មើស​នេសាទ​ចំនួន​៦​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​ឯក​ភ្នំ​ឃាត់ខ្លួន ពេល​កំពុង​ធ្វើ​សកម្មភាព​ឆក់​ត្រី

ខេត្តបាត់ដំបង ៖ ក្រុម​ប្រព្រឹត្តិ​បទល្មើស​នេសាទ​ចំនួន​៦​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​ឯក​ភ្នំ​ឃាត់ខ្លួន ពេល​កំពុង​ធ្វើ​សកម្មភាព​ឆក់​ត្រី​នៅ​ក្នុង​បឹង​មួយ​កន្លែង​ក្នុងភូមិ​ព្រែក​ហ្លួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃ​ទី​១៦ មីនា ។ ពួក​គេ​មានមុខ​រប​នេសាទ​រស់នៅ​ក្នុងភូមិ​អូរ​កំបុត ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ក្រុម​ឆក់​ត្រី​នេះ​ត្រូវ​កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ​ចុះ​បង្ក្រាប​បាន​នៅ​ចំនុច​បឹង​ក្រសារ ស្ថិត​ក្នុងភូមិ ឃុំ​ខាងលើ ក្រោយ​ពី​មាន​សេចក្ដីរាយការណ៍​ថា ក្រុម​នេះ​តែង​លើកគ្នា​ទៅ​លួច​ឆក់​ត្រី​នៅ​តំបន់ហាមឃាត់​ខាងលើ ។ 

ជន​ទាំង​៦​នាក់​មាន​នោះ​ទី​១-​ឈ្មោះ ណែម ណា​ន អាយុ​៤១​ឆ្នាំ​, ទី​២-​ឈ្មោះ យី រិ​ទ្ធី អាយុ​៥២​ឆ្នាំ​, ទី​៣-​ឈ្មោះ រ៉េ​ត ណា​ន់ អាយុ​៣៧​ឆ្នាំ​, ទី​៤-​ឈ្មោះ ពោ ផា អាយុ​២៦​ឆ្នាំ​, ទី​៥-​ឈ្មោះ ពេជ្រ ញ៉ា អាយុ​២៥​ឆ្នាំ និង​ទី​៦-​ឈ្មោះ ហម ហ៊​ត អាយុ​៤៧​ឆ្នាំ ។ មន្ត្រី​កង​រាជ​អា​វុ​ធ​ហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​ពេល​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង ហើយ​ក៏​ជា​មុខសញ្ញា​ដដែល​ៗ ដែល​តែង​ប្រព្រឹត្តិ​បទល្មើស​នេសាទ​តាម​រយ​:​ការ​ប្រើ​ឧបករណ៍​ឆក់ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា កម្លាំង​ចម្រុះ​បាន​បញ្ជូន​ខ្លួន​ពួក​គេ​ទៅ​កាន់​សាលាស្រុក​ឯក​ភ្នំ រួម​ទាំង​សម្ភារ​សម្រាប់​ប្រព្រឹត្តិ​បទល្មើស​ផង ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ដាក់ទោស​ទណ្ឌ​ទេ​គ្រាន់តែ​ធ្វើការ​អប់រំ​ហើយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ធ្វើ​សកម្មភាព តែ​ត្រូវ​ដកហូត​យក​សម្ភារ​បទល្មើស ។

សូម​បញ្ជាក់​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​បាន​ធ្វើ​ឡើង​យ៉ាង​ផុសផុល រឹបអូស​ឧក​រណ៍​ល្មើសច្បាប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ តែ​ចំពោះ​ជនល្មើស​ឬ​ម្ចាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​រហូត​ដល់​ពេល​នេះ​គេ​នូវ​មិន​ទាន់​ឃើញ​ជន​ណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​បទល្មើស​នេសាទ​នៅ​តែ​កើត​មាន​ពាសពេញ​ព្រៃរនាម​តំបន់​ទន្លេសាប​ដដែល នេះ​បើ​តាម​ការ​អះអាង​ពី​ប្រជា​នេសាទ​នៅ​ស្រុក​ឯក​ភ្នំ និង​បណ្ដា​ស្រុក​ដទៃ​ទៀត​ជាប់​បឹង​ទន្លេសាប ៕