ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ ហាត់ប្រាណសុខៗ ដួលស្លា.ប់ភ្លាម

1 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប៖ បុរសម្នាក់​ បាន​ស្លា.ប់ភ្លាម​ ដោយ​គាំង​បេះ​ដូង នៅវេលាម៉ោង ១៩ និង​ ៣០​នាទី​ យប់​ថ្ងៃសៅរ៍ ទី០​៨…

ខេត្តសៀមរាប៖ បុរសម្នាក់​ បាន​ស្លា.ប់ភ្លាម​ ដោយ​គាំង​បេះ​ដូង នៅវេលាម៉ោង ១៩ និង​ ៣០​នាទី​ យប់​ថ្ងៃសៅរ៍ ទី០​៨ ខែតុលា ឆ្នាំ​២០២២​ ស្ថិតនៅក្នុងបរិវេណក្លឹបហាត់ប្រាណ យីហោ សាច់ដុំអង្គរ (ទល់មុខស្ពានអាងក្រពើ) ក្នុងក្រុមទី០៣ ភូមិវត្តដំណាក់ សង្កាត់​សាសាលាកំរើក ក្រុង ខេត្ត​សៀមរាប។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រាប់ឱ្យដឹង នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នេះ ថា សពជ​នរងគ្រោះ ឈ្មោះ គង់ បូណារ័​ត្ន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីរាជការ (មន្ទីរអភិវឌ្ឍន៍ជនបទ) មានទីលំនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពបានបញ្ជាក់ថា បើយោងតាមការស្តាប់បំភ្លឺរបស់ឈ្មោះ ឃួន គង់ ភេទស្រី អាយុ ៥២ឆ្នាំ ត្រូវជាប្រពន្ធ សពជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះ ជាប្តី មានជម្ងឺប្រចាំកាយដូចជា ជំងឺ​ក្រពះ និងជំងឺ​លើសឈាម ហើយបានប្រើប្រាស់ថ្នាំជាប្រចាំ។ ចំណែករង្វាស់ឈាមចន្លោះពី ១៤ ទៅ ១៥។ រៀងរាល់ពេល ដែលប្រឹងរត់ហាត់ប្រាណលើម៉ាស៊ីន ជនរងគ្រោះតែងតែ​មានអាការ: វិលមុខ ឈឺក្បាល ទាមទារឱ្យមានការសម្រាកបានច្រើន។

ប្រភពបានបន្ថែមថា ក្រោយពេលកើតហេតុ តាមរយ:ការពិនិត្យ និងការសន្និដ្ឋានពីនគរបាល​ជំនាញ និងគ្រូពេទ្យផ្នែកកោសល្យវិច័យ បានប្រាប់​ថា សពស្លាប់ ដោយសារគាំងបេះដូង គឺ​រូបគាត់ និង​ក្រុមគ្រួសារ​ឯកភាព​ទទួលស្គាល់តាមការសន្និដ្ឋានរបស់សមត្ថកិច្ច និងក្រុមគ្រូពេទ្យ នេះ ព្រមទាំង​ទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។     

​ប្រភពបានឱ្យដឹងទៀតថា ​យោងតាមការបំភ្លឺសាក្សីឈ្មោះ ហាន់ ច័ន្ទវ៉ា ភេទស្រី អាយុ ២០ឆ្នាំ ជាបុគ្គលិកក្លឹបហាត់ប្រាណ បានប្រាប់សមត្ថកិច្ច ឱ្យដឹងថា​ នៅវេលាម៉ោងប្រហែល ១៩ និង០០នាទី យប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ មានភ្ញៀវម្នាក់ឈ្មោះ គង់ បូណារ័ត្ន ភេទប្រុស អាយុប្រហែល ៥៥ឆ្នាំ ដែលតែងតែមកហាត់ប្រាណ នៅក្លឹបនេះ ជាប្រចាំ បានមកហាត់​ប្រាណរត់ដោយម៉ាស៊ីនរយៈពេល ២៥ នាទី ក្រោយពីរត់ដល់ចប់នាទី រូបគាត់ មានអាការៈទន់ខ្លួន ដោយដៃខាងស្តាំរបស់គាត់ ច្រត់ទៅលើដៃម៉ាស៊ី​ន ខ្លួនគាត់បានទន់ចុះក្រោម ទឹកមុខស្លេកស្លាំង បបូរមាត់ឡើងពណ៌ស្វាយ ហើយដួល ទៅលើឥដ្ឋការ៉ូ ក្បាលបែរទៅទិសខាងលិច ភ្លាមនោះ នាងខ្ញុំបានស្រែកហៅឱ្យភ្ញៀវដទៃទៀត ជួយសង្គ្រោះបឋម និងទាក់ទងហៅឡានពេទ្យ ប៉ុន្តែគាត់បាន​ដាច់ខ្យល់ស្លាប់ មុនពេលឡានពេទ្យមកដល់​។   

​សាក្សីម្នាក់ទៀត ឈ្មោះ ឈឿង សល់ ភេទប្រុស អាយុ ៤៦ ឆ្នាំ ជាភ្ញៀវ ដែលបានហាត់ប្រាណដូចគ្នា បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល ១៩ និង ៣០នាទី យប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ខណៈពេលដែលរូបខ្ញុំ កំពុងហាត់ប្រាណ ដោយធាក់កង់ មានភ្ញៀវម្នាក់​ទៀត ឈ្មោះ គង បូណារ័ត្ន ភេទប្រុស អាយុប្រហែល ៥៥ឆ្នាំ ជាភ្ញៀវ ដែលតែងតែមកហាត់ប្រាណនៅក្លឹបនេះ ជាប្រចាំ​ជាមួយខ្ញុំ ប៉ុន្តែ​គាត់​បានហាត់ប្រាណដោយ​រត់ម៉ាស៊ីននៅពីមុខខ្ញុំ ពេលនោះ រូបគាត់មានអាការៈមិនស្រួលខ្លន ហើយបានដួល​ទៅលើឥដ្ឋការ៉ូ ភ្លាមនោះ រូបខ្ញុំ​បានជួយសង្គ្រោះបឋម ដោយធ្វើចលនាបេះដូង ហើយម្ចាស់ទីតាំង បានតេហៅរថយន្តសង្គ្រោះមក។​ ប៉ុន្តែរូបគាត់បានដាច់ខ្យល់ស្លាប់មុនរថយន្តសង្គ្រោះមកដល់។

ប្រភពបញ្ជាក់បន្ថែមទៀតថា បើតាមការពិនិត្យសាកសព គឺ​​ផ្នែកក្បាល ផ្នែកដងខ្លួន និងផ្នែកអវ:យវ: នៅគ្រប់ត្រង់ ហើយ​កន្លែងនេះ ពុំមានស្លាកស្នាម រឺបាក់បែកដាច់រយាស់អ្វីនោះទេ។ ពោលគឺមិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។

ប្រភពបន្ថែមទៀតថា យោងតាមការ​បំភ្លឺ​ពី​សាក្សី និងក្រុមគ្រួសារសព និងការពិនិត្យលើ​ដង​ខ្លួនសាកសព​គ្រប់កន្លែងកើត​ហេតុ​ នឹង​ផ្អែក​តាម​លោក​គ្រូ​ពេទ្យ​កោសល្យ​វិច័យ​ បានបញ្ជាក់​ថា​ ជនរងគ្រោះស្លាប់​​ដោយសារគាំងបេះដូង។ ក្រោយពីពិនិត្យសាកសពចប់ កម្លាំងជំនាញ​បានធ្វើកំណត់ហេតុ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ