លន បញ្ញា និយាយអ្វីខ្លះក្រោយចៅក្រមផ្ដល់ពិន្ទុស្មើកីឡាករថៃ ចេកនួន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កីឡាករជម្រើសជាតិ Kickboxing របស់កម្ពុជា លន បញ្ញា បានសម្ដែងអារម្មណ៍
រាជធានីភ្នំពេញ ៖ កីឡាករជម្រើសជាតិ Kickboxing របស់កម្ពុជា លន បញ្ញា បានសម្ដែងអារម្មណ៍
រាជធានីភ្នំពេញ ៖ កីឡាករជម្រើសជាតិ Kickboxing របស់កម្ពុជា លន បញ្ញា បានសម្ដែងអារម្មណ៍ហាក់មិនពេញចិត្តចំពោះលទ្ធផលដែលឲ្យខ្លួនបានត្រឹមស្មើកីឡាករថៃ ចេកនួន សម្រាប់ការប្រកួតមិត្តភាពកម្ពុជា-ថៃរបស់សង្វៀន ទទក កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ។ ក្រោយដើរចុះពីលើសង្វៀន តើអ្នកលេងកណ្ដាប់ដៃរបស់កម្ពុជានិយាយអ្វីខ្លះ ក្រោយរូបគេវាយល្អប៉ុណ្ណឹងហើយតែបានត្រឹមស្មើនោះ?
ក្នុងការប្រកួតនោះត្រូវបានគេមើលឃើញថា លន បញ្ញា ធ្វើបានល្អជាងតាំងពីទឹកទី១ដល់ទឹកទី៤ ពោលគឺទាំងការវាយកណ្ដាប់ដៃ និងការធាក់ពេញៗកណ្ដាលមុខទៅលើកីឡាករថៃ ចេកនួន។ ទន្ទឹមនោះ កីឡាករថៃដែលមានជាប់សែស្រឡាយជាកូនខ្មែរក៏បានទាត់មកលើកីឡាករកម្ពុជា ដោយការចាក់ជើងក្រោម និងទាត់កាត់ដងខ្លួនបានពេញៗវិញដែរ ។ ប៉ុន្តែបើតាមការមើលឃើញរបស់អ្នកស្នេហាគុនខ្មែរមួយចំនួនគឺផ្ដល់លទ្ធផលឲ្យ លន បញ្ញា ជាអ្នកឈ្នះបាត់ទៅហើយ។
ជុំវិញរឿងនេះ សាមីខ្លួនដែលមកពីក្លិបកងយោធពលខេមរភូមិន្ទផ្ទាល់ក៏បានសម្ដែងអារម្មណ៍ហាក់មិនសប្បាយចិត្តចំពោះលទ្ធផលនេះដែរ។ លន បញ្ញា និយាយក្នុងសម្ដីដើមថា «បាទបង ខ្ញុំគិតថា ខ្ញុំឈ្នះលទ្ធផលនេះ ព្រោះខ្ញុំធាក់ពេញៗកណ្ដាលមុខ ហើយទឹក១ដល់ទឹក៤ ខ្ញុំវាយត្រូវពេញៗបានច្រើន ជង្គង់ក៏ចូលពេញល្អ។ ទទួលស្គាល់ថា គាត់ទាត់ខ្ញុំចូលដែរ តែខ្ញុំក៏បានទាត់គាត់វិញដែរ។ បើទឹក៥វិញខ្ញុំថយមែន តែថយហ្នឹងខ្ញុំថយវាយ ហើយវាយចូលដៃគូល្អដែរ និយាយទៅខ្ញុំថយទឹក៥ ព្រោះខ្ញុំគិតថាខ្ញុំឈ្នះហើយហ្នឹង»។
ទោះបីយ៉ាងណា សម្រាប់លទ្ធផលនេះ លន បញ្ញា ក៏មិនបានឡាំប៉ាចង់សើរើសុំឲ្យពិនិត្យឡើងវិញម្ដងទៀតអីដែរ គ្រាន់តែគេហាក់មិនអស់ចិត្តសម្រាប់លទ្ធផលមួយនេះប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ