បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពីបទរួមភេទជាមួយអនីតិជន
រាជធានីភ្នំពេញ ៖ ក្មេងប្រុសជំទង់វ័យ១៦ឆ្នាំម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត
រាជធានីភ្នំពេញ ៖ ក្មេងប្រុសជំទង់វ័យ១៦ឆ្នាំម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត
រាជធានីភ្នំពេញ ៖ ក្មេងប្រុសជំទង់វ័យ១៦ឆ្នាំម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ម្សិលមិញនេះ ដោយជាប់ចោទពីបទរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅផ្ទះសំណាក់ច័ន្ទរះ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ជនជាប់ចោទឈ្មោះ ចាន់ ចំរើន ហៅខ្នូរ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃប្ញស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យត្រូវបានត្រូវបាន ឈ្មោះ ឆាត សុខុន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្តឹងចោទពីបទរំលោភសេពសន្ថវៈ ជាមួយកូនស្រីរបស់ខ្លួនជាអនីតិជនមានអាយុ១៣ឆ្នាំ កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅផ្ទះសំណាក់ចន្ទរះ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកប្រធានមន្ទីរ យុត្តិធម៌ ក្រោយពីទទួលបណ្តឹងពីឪពុកក្មេងស្រីរងគ្រោះ កម្លាំងការិយាល័យបទល្មើសជួញដូរមនុស្ស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បានចុះស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ចំរើន ហៅខ្មូរ មកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ គេពិតជាបានប្រព្រឹត្តដូចពាក្យចោទប្រកាន់នោះមែន តែជាការ ស្ម័គ្រចិត្តនឹងគ្នា មិនមែនអ្នកណាបង្ខំអ្នកណានោះឡើយ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ក៏បានបញ្ជាក់ផងដែរថា ទោះបីជាការស្ម័គ្រចិត្តនោះមែន ដោយសារតែច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទមាត្រា ទី៤២ បានចែង និងហាមឃាត់រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅ សាលាដំបូងខេត្តបន្ទាយាមានជ័យ ចាត់ការតាមនីតិវិធីរួចហើយដែរ៕
ចែករំលែកព័តមាននេះ