ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ដែល​បាន​មក​ដោយ​មិន​ធ្វើការ គឺជា​លុយ​ឈឺចាប់​បំផុត

7 ឆ្នាំ មុន

នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ឪពុក​ម្តាយ​តែងតែ​មានការ​ផ្គត់ផ្គង់​កូនចៅ​ចំពោះ​លុយកាក់​សម្រាប់​ការ​រស់នៅ​របស់​ពួក​គេ​។ ដោយ​មានការ​ផ្គត់ផ្គង់​ពី​ឪពុក​ម្តាយកូន​ៗ​ខ្លះ​ក៏​មិន​ប្រឹងប្រែង​រក​ការងារ​ធ្វើ​ដើម្បី​ចិញ្ចឹម​ខ្លួនឯង​។

នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ឪពុក​ម្តាយ​តែងតែ​មានការ​ផ្គត់ផ្គង់​កូនចៅ​ចំពោះ​លុយកាក់​សម្រាប់​ការ​រស់នៅ​របស់​ពួក​គេ​។ ដោយ​មានការ​ផ្គត់ផ្គង់​ពី​ឪពុក​ម្តាយកូន​ៗ​ខ្លះ​ក៏​មិន​ប្រឹងប្រែង​រក​ការងារ​ធ្វើ​ដើម្បី​ចិញ្ចឹម​ខ្លួនឯង​។

សម្រាប់​មនុស្ស​ចេះ​ដឹង លុយ​ដែល​បាន​ដោយ​មិន​ធ្វើ​ការងារ​អ្វី​នោះ​ត្រូវ​បាន​គេ​ចាត់ទុកជា​លុយ​ប្រកបដោយ​ការ​ឈឺចាប់ ឬ​ប្រៀប​ដូច​ជា​ថ្នាំ​ញៀន0x017d7 តើ​ហេតុ​អ្វី​បានជា​គេ​ថា វា​ជា​លុយ​គួរ​ឱ្យ​ឈឺចាប់ ហើយ​វា​ប្រៀប​ដូច​ជា​ថ្នាំ​ញៀន?

នៅ​ពេល​មនុស្ស​ពិសេស​យុវជន និង​យុវតី​បាន​ទទួល​លុយ​ដោយ​មិនបាច់​ធ្វើ​ការងារ​នោះ ពួក​គេ​មិន​ស្គាល់​អំពី​ការ​លំបាក​នៃ​ការ​រក​លុយ​ឡើយ​។ ម្ឡ៉ោះ​ហើយ ពួក​គេ​ក៏​មិន​ស្គាល់​អំពី​តម្លៃ​នៃ​លុយ​ហើយ​ចាយ​លុយ​យ៉ាង​ខ្ជះខ្ជាយ​។ ពេល​ដែល​អស់​លុយ​ចាយវាយ ពួក​គេ​ក៏​នឹកឃើញ​ត្រឹមតែ​សុំ​ពី​ឪពុក​ម្តាយ​។ ពួក​គេ​ញៀន​នឹង​ការ​សុំ​លុយ​ទៅ​ហើយដោយ​មិន​គិត​អំពី​អនាគត​កាលដែល​ត្រូវ​រស់​ដោយ​ខ្លួនឯង​។

ដូច្នេះ​វា​ចាំបាច់​ដែល​មានការ​អប់រំ​មនុស្ស​អោយ​ស្គាល់​ថា គ្មាន​អ្វី​ដែល​មិន​ត្រូវ​បង់លុយ​នោះ​ទេ “No free lunch”​។ ដូច្នេះ​មនុស្ស​គ្រប់​គ្នា​ត្រូវ​ចេះ​រក​លុយ​ដោយ​ខ្លួនឯង​ហើយ​មិន​ត្រូវ​ផ្តេកផ្តួល​ទៅ​លើ​អ្នក​ផ្សេង ឬ​ក៏​អាណាព្យាបាល​ទេ​។

ការ​អប់រំ​មនុស្ស​ឱ្យ​រឹង​ពឹង​ដោយ​ខ្លួនឯង គឺជា​ភាព​ចាំបាច់ ដើម្បី​ពួក​គេ​អាច​រស់នៅ​ដោយ​ឯករាជ្យ និង​ប្រកបដោយ​និរន្ត​ភាព​។

ចូរ​កុំឱ្យ​ត្រី​ដល់​ពួក​គេ ប៉ុន្តែ​ប្រាប់​ពួក​គេ​អំពី​បឹង​ដែល​មាន​ត្រី​និង​របៀប​រក​ត្រី​។