ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​យុវជន​ម្នាក់​រំលោ.ភ​ក្មេង​ស្រី​អាយុ​4​ឆ្នាំ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថ​កិ​ច​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ថា បាន​ចាបរំលោ.ភ​កូនស្រី​របស់​ខ្លួន

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថ​កិ​ច​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ថា បាន​ចាបរំលោភ​កូនស្រី​របស់​ខ្លួន​តែ​ទោះជា​យ៉ាងណា​ជនសង្ស័យ​មិន​បាន​សារភាព​នោះ​ទេ​​ហើយ​ប្រកែក​ថា ខ្លួន​មិន​បាន​ធ្វើ​ដូច​ការ​ចោត​ប្រកាន់​ឡើយ ។ បើ​ទោះជា​ន​ជនសង្ស័យ​មិន​ព្រម​ឆ្លើយ​សារភាព​ក្តី​តាម​រយៈ​ការ​ចង្អុលបង្ហាញ​របស់​ក្មេង​ស្រី​រង​គ្រោះ​ក៏​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​ដើម្បី​ចាត់ការ​បន្ត ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​១ ថ្ងៃ​ទី​១៥ មីនា នៅ​ភូមិ​ពន្លឺ​ខែ ឃុំ​ពេ​ជ​មុនី ស្រុក​គងពិសី ជន​រង​គ្រោះ​ឈ្មោះ ថន ចាន់​រី ភេទ​ស្រី អាយុ​៤​ឆ្នាំ នៅ​ភូមិ​ពន្លឺ​ខែ ឃុំ​ពេជ្រ​មុន្នី ។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​តាម​ការ​ចង្អុលបង្ហាញ​របស់​ក្មេង​រង​គ្រោះ​គឺ​ឈ្មោះ អ៊ុត វ៉ិ​ត អាយុ​២២​ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

លោក​វរសេនីយ៍ឯក ឃឹម សុ​ផា​ន់​រ៉ា អធិការ​នគរបាល​ស្រុក​គងពិសី​បាន​ប្រាប់​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​សមត្ថកិច្ច​របស់​លោក​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តែ​ជន​នេះ​មិន​ព្រម​ឆ្លើយ​សារភាព​នោះ​ទេ ។ តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់​ថា មុន​ពេល​មក​ដាក់​ពាក្យបណ្តឹង​គឺ​គាត់​សង្កេត​ឃើញ​កូន​មាន​អាការ​ខុសធម្មតា​ដោយ​មាន​ធ្លាក់ឈាម​តាម​ទ្វា​មាស​ពេល​នោះ​គាត់​សួរ​ច្រើន​ដង​ទើប​កូនស្រី​ប្រាប់​ថា​ឈ្មោះ វ៉ិ​ត ចាប់​បី​នាង​ឡើង​ទៅ​លើ​ផ្ទះ​ហើយ​ធ្វើបាប​នាង​ទើប​មាន​ឈាម​ដូច្នេះ នាង​ឈឺ​ខ្លាំង​ណាស់​ក្រោយ​ឮ​កូន​ប្រាប់​ដូច្នេះ​គាត់​ក៏​បាន​នាំ​កូន​ទៅ​កាន់​ពេទ្យ​ខេត្ត​ដើម្បី​ឱ្យ​ពេទ្យ​ពិនិត្យ​មើល ពេល​ត្រឡប់​ពី​មន្ទីរពេទ្យ​មក​វិញ​ទើប​គាត់​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ ។