ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​មាន ! យក​សែក​ស្អុយ​ទៅ​ទិញ​ដែក​25​តោន​តម្លៃ​ជាង​1​ម៉ឺន​ដុល្លារ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​កាលពី​ថ្ងៃ​ទី​១៥ មីនា បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​កាន់​សាលាដំបូង​ពាក់​ពន្ធ​ករណី​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​កាលពី​ថ្ងៃ​ទី​១៥ មីនា បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​កាន់​សាលាដំបូង​ពាក់​ពន្ធ​ករណី​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ (​សែក​ស្អុយ​)​ចំនួន​១២.៧៥០ ដុល្លារ​អា​មេ​រិ​ក ។ ជនសង្ស័យ​ឈ្មោះ ពៅ សុវណ្ណ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​អ្នកម៉ៅការ​សំណង់​ស្នាក់​នៅផ្ទះ​ជួល ភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ​សែន​ជ័យ ។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ មិ​នា ២០១៧ ជន​រង​គ្រោះ ឈ្មោះ ប៉ោ លី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​អាជីវករ ស្នាក់​នៅផ្ទះ​លេខ​៨៣A ផ្លូវ​លេខ​១២២ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ពៅ សុ​ណ្ណ នៅ​ចំណុច​មុខ​ផ្សារ​TK តាម​បណ្តោយ​ផ្លូវ​៣១៥ សង្កាត់​បឹង​កក់ ខណ្ឌទួលគោក ហើយ​ក៏​បាន​នាំ​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច ដោយ​ចោទប្រកាន់​ថា បាន​រំលោភ​លើ​ទំនុកចិត្ត​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​ពាក់​ពន្ធ​ទិញ​ដែក​ចំនួន​២៥​តោន ។

មន្ត្រី​អាវុធហត្ថ​បន្ត​ថា មុន​កើតហេតុ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​ណាត់ជួប ជាមួយ​ជន​រង​គ្រោះ​នៅ​ភោជនីយ៍ដ្ឋាន​មួយ​កន្លែង​ស្ថិត​ក្នុង​ខណ្ឌ​៧​មក​រា ដើម្បី​និយាយ​គ្នា​ពី​រឿង​ធ្វើ​អា​ជី​កម្ម ម៉ៅ​ការ​សំណង់​ផ្សេង​ៗ ដោយ​ជនសង្ស័យ​បានក​ម្មង់​ទិញ​ដែក​សរសៃរ ពី​ជន​រង​គ្រោះ​ចំនួន​២៥​តោន ស្មើ​ទឹកប្រាក់ ១២.៧៥០ ដុល្លារ ហើយ​ជន​រង​គ្រោះ ក៏​ឯកភាព​ទទួលយក​សែក​១​សន្លឹក ។

ក្រោយ​ពី​ជន​រង​គ្រោះ​បាន​ទទួល​សែក​នោះ​ហើយ​ក៏​បាន​ដឹក​ដែក​តាម​ការ​កម្ម​ង់​របស់​ជនសង្ស័យ​ចំនួន​២៥​តោន លុះ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧ ជន​រង​គ្រោះ​បាន​ទៅ បើក​សាច់ប្រាក់​នៅ​ធានា​គារ​សហ​ពាណិជ្ជ ដោយ​ប្រើ​សែក​របស់​ជនសង្ស័យ​ទើប​ដឹង​ថា សែក​នោះ​មិន​មាន​សាច់ប្រាក់​ទេ​ទើប​ព្យាយាម​ទាក់ទង​ទៅ​ជនសង្ស័យ​តាម ទូរស័ព្ទ​ដោយ​បាន​ប្រាប់​ជនសង្ស័យ​ថា សែក​នោះ​គ្មាន​លុយ​ទេ​ហើយ​ជនសង្ស័យ សុំ​ពន្យា​ពេល​ដោយ​សន្យា​នឹង​រក​លុយ​សង​ជន​រង​គ្រោះ​វិញ ក្រោយ​ជនសង្ស័យ​បាន​ព្យាយាម​គេចវេស រហូត​មក​ដល់​ថ្ងៃ​ទី​១៣ មីនា ទើប​ជន​រង​គ្រោះ​ឈ្មោះ ប៉ោ លី ក៏​បាន​ជួប​ជនសង្ស័យ​នៅ​ផ្សារ​TK បន្ទាប់​មក​សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕