ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ដុតដៃដុតជើង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជាប់ចោទ​ពី​បទ​…

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ មីនា កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​ចំនួន៦​នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ មីនា កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​ចំនួន៦​នាក់ ដឹកនាំ​ដោយ​លោក​វរ​សេនី​យិ៍​ទោ ឆេ​ង វុ​ទ្ធី ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ដែល​បាន​ប្រព្រឹត្តិ នៅ​ចំណុច​ក្រុម​១៤ ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ។ លោក​វរសេ​នីយ៍​ទោ​​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​នៅ​ពេលវេលា​ខាងលើ​មាន​ទី​១-​ឈ្មោះ ខៀវ ភារ​ម្យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​មិន​​ពិតប្រាកដ​, ទី​២-​ឈ្មោះ ធឿ​ន មក​រា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ ។

លោក​វរសេនីយ៍ទោ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ដោយ យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ មួយ ទាវ  ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជា​អាជីវករ​លក់ដូរ មាន​ទីលំនៅ​ក្រុម​១៤ ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ។ វត្ថុ​តាង​ដកហូត​បាន​មាន ធុង​ហ្គា​ស់​ចំនួន​៥ កន្ទុយ​ម៉ាស៊ីនត្រជាក់​ចំនួន​១ កន្ត្រៃ​កាត់​ដែក​ចំនួន​១ និង​កូនសោរ​មួយ​ចំនួន​ទៀត ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពុងធ្វើការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕