សមត្ថកិច្ចក្របួច.កចោរឆក់ដៃរហ័សជើងលឿន2នាក់
ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាចោរឆក់កាបូបដែលតែងតែធ្វើសកម្មភាពឆក់នៅក្នុងភូមិសាស្ត្រក្រុងច្បារមនត្រូវបានសមត្ថកិច្ចស្រុកឱរ៉ាល់
ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាចោរឆក់កាបូបដែលតែងតែធ្វើសកម្មភាពឆក់នៅក្នុងភូមិសាស្ត្រក្រុងច្បារមនត្រូវបានសមត្ថកិច្ចស្រុកឱរ៉ាល់
ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាចោរឆក់កាបូបដែលតែងតែធ្វើសកម្មភាពឆក់នៅក្នុងភូមិសាស្ត្រក្រុងច្បារមនត្រូវបានសមត្ថកិច្ចស្រុកឱរ៉ាល់ឃាត់ខ្លួនបានបន្ទាប់ពីពួកគេបានឆក់កាបូបពីស្ត្រីដែលជាអាជីវករម្នាក់ដែលកំពុងធ្វើដំណើរតែម្នាក់ឯងតាមផ្លូវ៤៤ ។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១៦និង៣០នាទី នៅលើផ្លូវលេខ៤៤ នៅរង្វង់មូលផ្សារកន្ទួត ភូមិដំបងវេញ ឃុំសង្កែសាទ ស្រុកឱរ៉ាល់ ។ ជនរងឈ្មោះ លី ជំនិត ភេទស្រី អាយុ៣៩ឆ្នាំ ជាអាជីវករ រស់នៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។ ចំណែកក្រុមជនសង្ស័យមានទី១-ឈ្មោះ ឌឿន រ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង និងទី២-ឈ្មោះ ស ស្រស់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកោះវៀន សង្កាត់កណ្តោលដុំ ក្រុងច្បារមន ។
លោកវរសេនីយ៍ត្រី ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានឱ្យដឹងថា ក្រោយទទួលសេចក្តីរាយការថា មានករណីឆក់កាបូបនៅចំណុចខាងលើរួចមករូបលោកបានដឹកនាំកម្លាំងក្រោមបញ្ជាដែលឈរជើងនៅចំណុចរង្វង់មូលចេញស្ទាក់រហូតប្រទះឃើញមុខសញ្ញាសង្ស័យមកដល់កម្លាំងរបស់លោករួមទាំងប្រជាពលរដ្ឋដែលនៅជិតនោះបាននាំគ្នាស្ទាក់ឃាត់ជនសង្ស័យទាំង២ ។ លោកអធិការបន្តថា ពេលដែលកម្លាំងសមត្ថកិច្ចរួមទាំងប្រជាពលរដ្ឋស្ទាក់ឃាត់មុខសញ្ញាសង្ស័យមិនបានឈប់តាមសម្រួលនោះទេ គឺពួកគេមានបំណងបើកគេចពីសមត្ថកិច្ចដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំទើបឃាត់ខ្លួនពួកគេបាន ។
លោកអធិការបន្តថា ក្រុមជនសង្ស័យប្រើប្រាស់មធ្យោបាយម៉ូតូ១គ្រឿង គ្មានស្លាកលេខ ពណ៍ស ក្រោយឃាត់ខ្លួនសមត្ថកិច្ចរបស់លោកបានដកហូតវត្ថុតាង និងនាំខ្លួនមកកាន់អធិការដ្ឋានគរបាលស្រុកដើម្បីកសាងសំណុំរឿង ដោយឡែកទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅក្នុងកាបូបមិនមានការបាត់បង់ឡើយ ៕
ចែករំលែកព័តមាននេះ