ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេរ​28​ថ្នេរ និង​បាក់​ធ្មេញ​អស់​2​ដោយសារ​តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើក​ម៉ូតូ​បុក​គូទ​រថយន្ត​ដែល​បត់​ចូល​ព្រ​លាន​យន្តហោះ​ដោយ​មិន​បាន​ស៊ី​ញ៉ូ បណ្តាល​ឲ្យ​រង​របួស​បែក​មុខ​២៨​ថ្នេរ និង​បាក់​ធ្មេញ​អស់​២ ចំណែក​រថយន្ត​បត់​ចូល​ព្រ​លាន​យន្តហោះ​បាត់​ស្រមោល

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើក​ម៉ូតូ​បុក​គូទ​រថយន្ត​ដែល​បត់​ចូល​ព្រ​លាន​យន្តហោះ​ដោយ​មិន​បាន​ស៊ី​ញ៉ូ បណ្តាល​ឲ្យ​រង​របួស​បែក​មុខ​២៨​ថ្នេរ និង​បាក់​ធ្មេញ​អស់​២ ចំណែក​រថយន្ត​បត់​ចូល​ព្រ​លាន​យន្តហោះ​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ មីនា តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ទល់មុខ​ព្រ​លាន​យន្តហោះ​ពោធិ៍​ចិន​តុង  ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​រង​គ្រោះ​មានឈ្មោះ  ទួន មក​រា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ និង​ទិញ​ម៉ូតូ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់​ភ្នំ​ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចំណែក​​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ កណ្តាល 1V-0394 ធ្វើ​ដំណើរ​ទិស​ដៅ​ស្រប​ជាមួយ​រថយន្ត បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ផង​នោះ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ដែល​ជា​ចំណុច​ស្តុ​ប​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រថយន្ត​ខាងលើ​បាន​បត់​ឆ្វេង​ចូល​ប្រ​លាន​យន្តហោះ​ដោយ​មិន​បាន ស៊ី​ញ៉ូ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ជាន់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​រថយន្ត​​ខាងលើ​ពីក្រោយ​បណ្តាល​ឱ្យ​ដួល​បោក​នឹង​ថ្នល់​បែក​មុខ​បែក​មាត់​នឹង​បាក់​ធ្មេញ​អស់​ចំនួន​២ ភ្លាម​ៗ​នោះ​ដែល​នាក់​បើករថយន្ត​បាន​ចុះ​មក​មើល​រួច​ហើយ​ឡើង​បើករថយន្ត​ចូល​ព្រ​លាន​យន្ត​ហោះ​បាត់​ទៅ ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ ដឹក​យក​ទៅ​ព្យាបាល​ដោយ​ដេរ​របួស​បែក​បបូរមាត់​និង​បែក​មុខ​ចំនួន​២៨​ថ្នេរ​ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​​ក្រុម​គ្រួសារ​យក​ទៅ​រក្សា​ទុក ៕