ខេត្តសៀមរាប ៖ បុរសម្នាក់ជាមន្ត្រីនគរបាលខេត្តសៀមរាបផ្នែកអត្តសញ្ញាណបណ្ណបានយកកាំភ្លើ.ងបា.ញ់ក្បាលខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់ និងស្លា.ប់ដល់ពាក់កណ្តាលផ្លូវក្នុងពេលដែលសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញ។
ករណីដែរបានកើតឡើងនៅវេលាម៉ោង២៤និង១៥នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះជួល ក្នុងក្រុមទី០៨ ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង.ខេត្តសៀមរាប។

បើតាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះថា ជនរងគ្រោះ ឈ្មោះ សេង វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនគរបាលឋាន:នាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៃស្នងការដ្ឋានគរបាលខេត្តសៀមរាប រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។

ប្រភពបានបញ្ជាក់ថា តាមការស្តាប់បំភ្លីសាក្សីឈ្មោះ ម៉ីច័ន្ន មុន្នីរតនា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុបានឱ្យដឹងថា រូបគាត់ជាអ្នករស់នៅជិតខាង និងជនរគ្រោះហើយកន្លងមកជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធជាញឹកញាប់ ដោយសារប្រពន្ធប្រច័ណ្ឌរឿងប្តីដើរផឹកស៊ីដល់យប់ជ្រៅពេក។
ជាក់ស្តែងនៅវេលាម៉ោង២៤និង១៥នាទី យប់អធ្រាត្រឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឈ្មោះ តាំង សៀវ ម៉ី ត្រូវជាប្រពន្ធជនរងគ្រោះបានមកគោះទ្វាផ្ទះហៅរូបខ្ញុំឱ្យជួយប្តីរបស់គាត់ ពេលខ្ញុំមកដល់កន្លៃងកើតហេតុក្នុងផ្ទះជនរងគ្រោះឃើញជនរងគ្រោះដេកក្នុងថ្លុក ឈាមក្បាលបែរទៅទិសខាងកើត ។

ភ្លាមនោះពួកគាត់នាំគ្នាលើកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែគេមិនទទួលទើបក្រុមគ្រួសារជនរងគ្រោះបន្ដបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ លុះដល់ម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ប្រពន្ធជនរងគ្រោះបានបញ្ជាក់តាមទូរស័ព្ទ មកបងប្អូនវិញថាជនរង (ប្តី ) គ្រោះបានដាច់ខ្យល់ស្លា.ប់បាត់ទៅហើយ។

ប្រភពបានបញ្ជាក់ទៀតថា យើងពុំបានពិនិត្យលើជនរងគ្រោះទេដោយសារក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅរាជធានីភ្នំពេញនៅវេលាម៉ោង២៤និង១៥នាទីទៀបភ្លឺថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។ បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលការិយាល័យជំនាញបានរកឃើញ និងដកហូតនៅវត្ថុតាងមានអាវុ.ធខ្លីម៉ាក GLOCK 19 លេខ MGDYC 190800097 ទំហំ 9x19mm បង់1គ្រាប់ចំនួន 11 គ្រាប់(គ្រាប់ឆ្នៃ) នៅលើតុចម្ងាយពីជនរងគ្រោះ 2.3 m សំបកគ្រាប់ជាប់នៅក្នុងកាំភ្លើង ចំណែកក្បាលគ្រា.ប់ នៅចម្ងាយ៣០ ម.ម ពីចំណុចចុងជើងជនរងគ្រោះដួល។
បច្ចុប្បន្នសាកស.ពជនរងគ្រោះជាមន្ត្រីនគរបាលកម្លាំងនគរបាលការិយាល័យជំនាញបានប្រគល់ស.ពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ