តុលាការកោះហៅម្ចាស់ហាងលួចបង្កប់ល្បែងកន្ទុយលេខក្រោមស្លាកប្តូរប្រាក់
រាជធានីភ្នំពេញ ៖ ម្ចាស់ទីតាំងប្តូរប្រាក់ដែលបានលួចបង្កប់លេងល្បែងស៊ីសងកន្ទុយលេខខុសច្បាប់ដ៏ធំមួយ
រាជធានីភ្នំពេញ ៖ ម្ចាស់ទីតាំងប្តូរប្រាក់ដែលបានលួចបង្កប់លេងល្បែងស៊ីសងកន្ទុយលេខខុសច្បាប់ដ៏ធំមួយ
រាជធានីភ្នំពេញ ៖ ម្ចាស់ទីតាំងប្តូរប្រាក់ដែលបានលួចបង្កប់លេងល្បែងស៊ីសងកន្ទុយលេខខុសច្បាប់ដ៏ធំមួយកន្លែងដែលមានទីតាំងផ្ទះលេខB៩៦-៩៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៩ ខាងក្រោយផ្សារទំនើបសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដែលពុំមានសមត្ថកិច្ចមូលដ្ឋានណាម្នាក់ហ៊ានចុះទៅបង្ក្រាបនោះ នាពេលថ្មីកន្លងមកនេះត្រូវបានសាលាដំបូងរាជធានីចេញដីការកោះហៅឱ្យទៅធ្វើការបំភ្លឺអំពីការលួចបង្កប់លេងល្បែងកន្ទុយលេខអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ នេះបើតាមការប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៥ មីនា ។
តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានម្នាក់បានប្រាប់ឱ្យដឹងថា កាលពីប៉ុន្មានថ្ងៃកន្លងផុតទៅថ្មីៗនេះម្ចាស់ទីតាំងកន្លែងប្តូរប្រាក់ដ៏ធំមួយកន្លែងដែលមានទីតាំងស្ថិតនៅខាងក្រោយផ្សារទំនើបសុវណ្ណា ត្រូវបានសាលាដំបូងរាជធានីចេញដីការកោះហៅឱ្យចូលខ្លួនទៅធ្វើការបំភ្លឺរឿងបង្កប់បើកល្បែងកន្ទុយលេខអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ។ ទីតាំងបើកល្បែងកន្ទុយលេខដុះស្លែដែលជ្រកក្រោមស្លាកប្តូរប្រាក់នេះដែរគឺបានបើកលេងអស់រយៈពេលជាច្រើឆ្នាំមកហើយ ហើយក៏មិនដែលមានកម្លាំងអាជ្ញាធរមូលដ្ឋានណាម្នាក់ហ៊ានចុះទៅធ្វើការបង្ក្រាបដែរ ដោយបណ្តោយទុកឱ្យបើកតំណើរយ៉ាងរលូនរហូតមក ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ទើបតែក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះសាលាដំបូងក៏បានចេញដីការកោះហៅម្ចាស់ទីតាំងខាងលើឱ្យចូលខ្លួនទៅធ្វើការបំភ្លឺអំពីរឿងលួចបង្កប់ល្បែងកន្ទុយលេខខុសច្បាប់នេះតែកន្លែងខាងលើរហូតមកទល់នឹងថ្ងៃនេះគឺគេនៅតែឃើញដំណើរការជាធម្មតាទៅវិញ ។ ដោយមិនដឹងថា តុលាការគ្រាន់តែធ្វើការកោះហៅម្ចាស់ទីតាំងខាងលើនោះទៅធ្វើការសាកសួរ ឬក៏ហៅទៅធ្វើអ្វីឡើយដោយមិនត្រូវបានបិទ និងបែរជានៅតំណើរការជាធម្មតាដដែលបែបនេះ ។
គួរបញ្ជាក់ថា ទីតាំងមេកន្ទុយលេខដ៏ធំមួយកន្លែងដែលបង្កប់ក្រោមស្លាកប្តូរប្រាក់ខាងលើបានបើកលេងយ៉ាងចំហអស់រយៈពេលលជាយូរមកហើយ ហើយក៏មិនដែលមានកម្លាំងមានសមត្ថកិច្ចណាម្នាក់ចុះទៅបិទដែរ មិនតែប៉ុណ្ណោះក៏មានល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីដែលជាប្រភេទល្បែងស៊ីសងខុសច្បាប់ចំនួន ៤ទីតាំងក៏នឹងកំពុងតែបើកលេងយ៉ាងចំហរនៅលើកោះពេជ្រផងដែរ ។
ចែករំលែកព័តមាននេះ