ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ភ្ជង់​ប្តី ២​នាក់​ចាប់​ប្រពន្ធ​ឱ្យ​ចូល​ក្នុង​បន្ទប់​…

9 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​គ្នា​៣​នាក់​បាន​ធ្វើ​សកម្ម​ចូល​ភ្ជង់​សំឡុត​ផ្ទះ​ប្ដី​ប្រពន្ធ​នៅ​ស្រុក​កំពង់ត្របែក ដោយ​ចាប់​ប្ដី​ចង​រួច​ប្រតាយប្រតប់

ខេត្តព្រៃវែង ៖ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​គ្នា​៣​នាក់​បាន​ធ្វើ​សកម្ម​ចូល​ភ្ជង់​សំឡុត​ផ្ទះ​ប្ដី​ប្រពន្ធ​នៅ​ស្រុក​កំពង់ត្របែក ដោយ​ចាប់​ប្ដី​ចង​រួច​ប្រតាយប្រតប់ ឆក់​ខ្សែ​.​ក ខ្សែដៃ និង​ក្រវិល​ពី​ប្រពន្ធ​អស់​ជិត​១​តម្លឹង​រួច​គេច​បាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ មីនា វេលា​ម៉ោង​១០​យប់​នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ នេ​ត មិត្ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឡុ​ង សា​វ៉េ​ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ព្រៃ​ស្នួល ឃុំ​គោ​ខ្ចក ស្រុក​កំពង់ត្របែក ។

ប្រភព​ពី​លោក នេ​ត មិត្ត ដែល​ជា​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ​ខាងលើ​ក្រុម​ចោរ​គ្នា​៣​នាក់​បាន​ចូល​មក​ដល់​ក្នុង​បន្ទប់​ផ្ទះ​របស់​គាត់ រួច​បាន​ធ្វើ​សកម្មភាព​ដោយ​ឲ្យ​គាត់​ជា​ប្តី​ដេក​ផ្កាប់មុខ​រួច​ក៏​ចងដៃ​មក​ក្រោយ ខណៈនោះ​មាន​ជនល្មើស​ម្នាក់​បាន​ទៅ​ភ្ជង់​លោក​ជាប់ និង​២​នាក់​ទៀត​បាន​ចូល​ទៅ​ចាប់ដៃ​ប្រពន្ធ​របស់​គាត់​ដែល​នៅ​ក្រៅ​បន្ទប់​ឲ្យ​ចូល​មក​ក្នុង​បន្ទប់​ហើយ​ក៏​ប្រតាយប្រតប់​ឆក់​យក ខ្សែ​.​ក មាស​អស់​១​កំណាត់​ទម្ងន់​៤​ជី ខ្សែដៃ​មាស​១​ខ្សែ​ទម្ងន់​៥​ជី ក្រវិល​មាស​ម្ខាង​ទម្ងន់​២​ជី​៥​ហ៊ុន ដែល​សរុប​ចំនួន​៩​ជី​២​ហ៊ុន​៥​លី ។ ប្រភព​បាន​បន្ត​ថា ក្រុម​ចោរ​មិន​មាន​ផ្ទុះអាវុធ​ទេ​ហើយ​នៅ​ពេល​នោះ​ក្រុម​ចោរ​ហាក់​មានការ​ផ្អើល​ៗ ពេល​កំពុង​ធ្វើ​សកម្មភាព​ដោយ​ក្រោយ​ពី​បាន​មាស​អស់​ក្រុម​ចោរ​ក៏​បាន​រត់គេច​បាត់​ទៅ ។

លោក​ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​គឺ​មិន​មាន​ផ្ទុះអាវុធ ឬ​ប្រើ​ហិង្សា​អី​ធ្ងន់ធ្ងរ​នោះ​ទេ​ដោយ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ប្រហែល​៣​នាទី​ប៉ុណ្ណោះ​រួច​ក៏​រត់​បាត់​ភ្លាម ចំណែក​អាវុធ​ដែល​ក្រុម​ជនសង្ស័យ​យក​មក​ធ្វើ​សកម្មភាព​នោះ​នៅ​មិន​ទាន់​ស្គាល់​ម៉ាក​ទេ ។ លោកស្នងការ​បន្ត​ថា ចំពោះ​មុខសញ្ញា​យើង​នៅ​មិន​ទាន់​កំណត់​បាន​នោះ​ទេ​ហើយ​សមត្ថកិច្ច​យើង​កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដើម្បី​វែកមុខ​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាម​នីតិវិធី ៕