ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​២៦​នាក់​ដែល​រស់ និង​ធ្វើ​ការងារ​ខុសច្បាប់​(​មាន​វី​ដេ​អូ​)

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន​២៦​នាក់​បាន​លួច​ឆ្លង​ដែន​ចូល​មក​ស្នាក់​នៅ និង​ធ្វើ​ការងារ​ដោយ ខុសច្បាប់​

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន​២៦​នាក់​បាន​លួច​ឆ្លង​ដែន​ចូល​មក​ស្នាក់​នៅ និង​ធ្វើ​ការងារ​ដោយ ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គ​នាយ​ដ្ឋា​ន​អន្តោ​ប្រវេ​ស​ន៏​ធ្វើការ​ស្រាវជ្រាវ​រហូត​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​មួយ​ទើប​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្ដង ។ បន្ទាប់​ជនបរទេស​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ធ្វើការ​សួរនាំ​នៅ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ។

ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៥ មីនា នៅ​ក្នុងផ្ទះ​ជួល​ស្ថិត​នៅ​ក្នុង​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា សហការ​ណ៏​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​អន្តោ​ប្រវេ​ស​ន៏​នៃ​ស្នងការ​នគរបាល​រាជធានី រួម​ជាមួយ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ក្រោម​ការ​សម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី ។

នគរបាល​ខាងលើ​បាន​ឲ្យ​ដឹង​ថា ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំង​២៦​នាក់​ដែល​ត្រូវ​បាន​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​នា​ពេល នេះ​បាន​លួច​ឆ្លង​ដែន​ចូល​មក​ស្នាក់​នៅ និង​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​មើល​ស្រាល​ស្មានថា សមត្ថកិច្ច​នៃ​ប្រទេស​យើង​មិនដឹង​ហើយ​នៅ​បាន​សុខ​ស្រួល ប៉ុន្តែ​មិន​ដូច្នេះ​ទេ​កម្លាំង​នគរបាល បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​បានដឹង​ច្បាស់​ក៏​បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង ។ ក្រោយ​ពេល​ឃាត់​បាន​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ថា ក្នុង​ចំណោម​ជន​ស្បែក​ខ្មៅ​ទាំង​២៦​នាក់​នោះ​គ្មាន​ទាំង​លិ​ខ​ត​ឆ្លង​ដែន និង​សៀវភៅ​ការងារ​ទៀត​ផង​បាន​ន័យ​ថា ពួក​គេ​សុទ្ធតែ​ខុសច្បាប់​ទាំងអស់ ពួក​គេ​ត្រូវ​ចាប់ខ្លួន​ពី​បទ​លួច​ស្នាក់​នៅ និង​ធ្វើ​ការងារ​ខុសច្បាប់ ៕