ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ចង​សម្លា.ប់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះសំណាក់ 《​មាន​ជ័យ​》

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ដើរទៅ​ចូល​ដេក នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង​យីហោ​《​មាន​ជ័យ 》​លុះក្រោយមក​ត្រូវ​បាន​ម្ចាស់ផ្ទះ​សំណាក់​ប្រទះ​ឃើញ​ចង.ក​សម្លា.ប់​ខ្លួន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ដើរទៅ​ចូល​ដេក នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង​យីហោ​《​មាន​ជ័យ 》​លុះក្រោយមក​ត្រូវ​បាន​ម្ចាស់ផ្ទះ​សំណាក់​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន នៅ​ក្នុង​បន្ទប់ទឹក​ក្នុង​បន្ទប់​ផ្ទះសំណាក់​ខាងលើ​នោះ ដោយ​មិនដឹង​មូលហេតុ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

យុវជន​រូប​នោះ​ឈ្មោះ ម៉ៅ សា​រ៉ាត់ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ ឃុំ​ព្រៃ​កន្លោង ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង​។ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​តា​កោ ឃុំ​តា​កោ ស្រុក​ពោធិ៍​រៀង និង​ស្នាក់​នៅ ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ហើយ​បាន​យក​កន្សែងពោះគោ ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​សំណាក់​ខាងលើ​។​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា យុវជន​ខាងលើ​បាន​ចូល​ទៅ​ស្នាក់​នៅ ក្នុង​បន្ទប់​ផ្ទះសំណាក់​របស់​គាត់ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ដោយ​ប្រាប់​គាត់​ថា គេង​មួយ​យប់​ហើយ​គាត់​ក៏​បាន​ឲ្យ​អ្នក​មើល​ការ​ខុស​ត្រូវ​រៀបចំ​បន្ទប់​ឲ្យ​គេង​។

លុះ​ក្រោយមក​មិនដឹង​ថា យុវជន​នោះ​មានរឿង​អ្វី​កើតឡើង​នៅ​ក្នុង​ខ្លួន និង​មាន​វិបត្តិ​ផ្លូវចិត្ត​អ្វី​នោះ​ទេ ទើប​យុវជន​នោះ​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន​បែប​នេះ ហើយ​ក៏​មិន​បានដឹង​ថា​សម្លាប់​ខ្លួន​តាំងពី​ពេល​ណា​នោះ​ដែរ​។ ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ម៉ោង​១២ ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែមីនា ដោយ​មិនឃើញ​យុវជន​នោះ​ក្រោក គាត់​បាន​ទៅ​ស្រែកហៅ​ដើម្បី​សួរនាំ​ចង់​ដឹង​ថា​តើ​ស្នាក់​នៅ​បន្ត​ទៀត​ឬ​អត់ ប៉ុន្តែ​ស្រែកហៅ​ច្រើន​ដង មិន​ឮ​មាត់​ឆ្លើយ​តប ម្យ៉ាង​ទ្វារ​អត់​ដាក់​គន្លឹះ​ទៀត ទើប​គាត់​បើកទ្វារ​មើល​ហើយ​មិន​បានឃើញ​ទៀត ក៏​ដើរ​ចូល​ទៅ​មើល​នៅ​ក្នុង​បន្ទប់ទឹក ក៏​ប្រទះ​ឃើញ​យុវជន​នោះ​ចងក​ស្លាប់​បាត់​ទៅ​ហើយ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ ម្ចា​ស្ទ់ះ​សំណាក់​ខាងលើ បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្ដិ៍ ចោម​ចៅ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ទើប​នគរបាល​ប៉ុស្ដិ៍​និង​ខណ្ឌ បាន​រាយការណ៍​បន្ត​ទៅ​កាន់ នគរបាល​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ទៅ​ធ្វើ​កោសល្យ វិ​ច្ច័​យ ហើយ​យុវជន​នោះ​ពិតជា​ចងក​សម្លាប់​ខ្លួន​មែន បន្ទាប់​មក​បាន​នាំ​យក​សាកសព​ទៅ​តម្កល់​ទុក នៅ​ឈាបនដ្ឋាន​វត្ត​ស្ទឹង​មាន​ជ័យ រង់ចាំ​ក្រុម​គ្រួសារ​ទៅ​ទទួលយក​ធ្វើបុណ្យ​៕