ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ល្បី​ត្រូវ​តែ​លេច​លើ​លេច​ក្រោម​ឬ​យ៉ាងណា?

7 ឆ្នាំ មុន

នៅ​ក្នុង​មួយ​រយ​:​ពេល​ចុង​ក្រោយ​នេះ មានការ​ពិភាក្សា​ជា​ច្រើន​អំពី​ភាព​សិច​ស៊ី​របស់​សិល្បៈ​ការិនី​មួយ​ចំនួន​ដែល​កំពុង​ចង់​ល្បី​នៅ​ក្នុង​ពិភព​សិល្បៈ ។

ដោយសារ​តែ​សិល្បៈ​ការិនី​មួយ​ចំនួន​ចង់​ល្បីឈ្មោះ​នោះ ពួក​គេ​

នៅ​ក្នុង​មួយ​រយ​:​ពេល​ចុង​ក្រោយ​នេះ មានការ​ពិភាក្សា​ជា​ច្រើន​អំពី​ភាព​សិច​ស៊ី​របស់​សិល្បៈ​ការិនី​មួយ​ចំនួន​ដែល​កំពុង​ចង់​ល្បី​នៅ​ក្នុង​ពិភព​សិល្បៈ ។

ដោយសារ​តែ​សិល្បៈ​ការិនី​មួយ​ចំនួន​ចង់​ល្បីឈ្មោះ​នោះ ពួក​គេ​បាន​រិះរក​វិធី​ផ្សេង​ៗ​ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​របស់​មហាជន​។ អ្នកខ្លះ​បាន​ថតរូប​យ៉ាង​ក្តៅ​សាច់ ដោយ​សឹង​បង្ហាញ​ទាំងអស់​ល្វែង​ខាងលើ និង​ល្វែង​ខាងក្រោម​។

ចរន្ត​នេះ​ក៏​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយ​អំពាវនាវ​ឱ្យ​ពួក​គេ​កុំ​ហួសហេតុ​ពេក​នៅ​ក្នុង​ការ​បញ្ចេញ​សាច់​។

ដើម្បី​ភាព​ល្បីល្បាញ​នោះ ការ​ថត​សិច​ស៊ី​មិន​គួរ​ត្រូវ​បានជា​ជម្រើស​ដ៏​ល្អ​នោះ​ឡើយ នៅ​ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា​។ គេ​អាច​ជ្រើសរើស​យក​វិធី​ដែល​ល្អ​ជាង​នេះ ដើម្បី​ឆ្ពោះទៅ​រក​ភាព​ល្បី ឬ​ក៏​ដើម្បី​រក្សា​ប្រជាប្រិយភាព​កុំឱ្យ​ធ្លាក់​ចុះ​វិញ​។

ជំនួស​ឱ្យ​ការ​ថត​ចេញ​លើ​ចេញ​ក្រោម​ហួសហេតុ​ពេក​នោះ សិល្បៈ​ការិនី​កម្ពុជា​អាច​មាន​វិធី​ផ្សេង​ៗ​ដែល​ល្អ​ជាង​នេះ​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​ឱ្យ​ល្បី​។ ពួក​គេ​ត្រូវ​ពង្រឹងសមត្ថភាព​សម្តែង​របស់​ពួក​គេ​។ ក្រៅពី​នេះ ការ​ចូលរួម​សកម្មភាព​សង្គម​ដូច​ជា​ការ​ចូល​រួមការ​សម្តែង ដើម្បី​រក​មូលនិធិ​ជួយ​អ្នក​ក្រីក្រ ការ​ចូលរួម​សម្តែង​ដើម្បី​យុទ្ធនាការ​លើកកម្ពស់​ការ​យល់​ដឹង​ផ្សេង​ៗ​ដូច​ជា បញ្ហា​ការ​ឆ្លង​មេរោគ​អេ​ដស៍​ជាដើម នឹង​អាច​កសាង​កេរ្តិ៍ឈ្មោះ​របស់​ពួក​គេ​។ វិធី​ទាំងនេះ​ក៏​អាច​ទាក់ទាញ​ការ​ចាប់អារម្មណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ផ្សព្វផ្សាយ​បន្ត​ផង​ដែរ​។

ក្រៅពី​នេះ ពួក​គេ​អាច​រៀបចំ​យុទ្ធសាស្ត្រ​ទំនាក់ទំនង​មួយ​ដែល​មាន​ប្រសិទ្ធភាព ឬ​ក៏​អាច​មាន​ទីប្រឹក្សា ឬ​ក៏​ជំនួយការ​ផ្នែក​ព័ត៌មាន​ដែល​អាច​ផ្តួចផ្តើម​គំនិតល្អ​ៗ​នៅ​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនាក់ទំនង​ជាមួយ​មហាជន និង​សារព័ត៌មាន​។ នេះ​ជា​អ្វី​ដែល​ពួក​តារា​ល្បី​ៗ​នៅ​លើ​ពិភពលោក​បាន​ធ្វើ ដើម្បី​បង្កើន​ភាព​ល្បីល្បាញ​ឬ ក៏​ដើម្បី​ចៀសវាង​ការ​ធ្លាក់​ចុះ​នៃ​ប្រជាប្រិយភាព​។

តារា​នៅ​ស្រុក​ខ្មែរ​ស្ទើរ​ទាំងអស់​មិន​ទាន់​បាន​គិតដល់​បញ្ហា​នេះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ស្អប់​សារព័ត៌មាន​ទៅ​វិញ​ដោយ​មិន​អាច​ទំនាក់ទំនង​សារព័ត៌​ន​ប្រកបដោយ​ប្រសិទ្ធភាព​។

យុទ្ធសាស្ត្រ​បី​ព្រម​គ្នា គឺ​ពង្រឹងសមត្ថភាព​សម្តែង ចូលរួម​សកម្មភាព​សង្គម​ឱ្យ​ច្រើន និង​មាន​ផែនការ​យុទ្ធសាស្ត្រ​ទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធភាព​នឹង​អាច​ជួយ​ដល់​តារា​ខ្មែរ​ឱ្យ​នៅ​រះ​ភ្លឺ​ចិញ្ចាច​ក្នុង​ពិភព​សិល្បៈ​៕