ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាំទី​ក្លិប Juventus មិន​ចង់​ប៉ះ Leicester នៅ​វគ្គ​8​ក្រុម​ចុង​ក្រោយ

7 ឆ្នាំ មុន

ក្រោយ​ពី​ក្លិប​កញ្ជ្រោង Leicester ទម្លាក់ Sevilla ពី​យូ​ហ្វា​ឆេ​ម​ពាន​លី​គ​ក្នុង​លទ្ធផល​សរុប​ទាំង​ពីរ​ជើង ៣-២ ត្រឹម​វគ្គ​១៦​ក្រុម​រួច​មក អ្នកចាំទី​ដៃ​ទី​មួយ​ប្រចាំ​ក្លិប Juventus កីឡាករ Gianluigi Buffon បាន​លើក​ឡើង​

ក្រោយ​ពី​ក្លិប​កញ្ជ្រោង Leicester ទម្លាក់ Sevilla ពី​យូ​ហ្វា​ឆេ​ម​ពាន​លី​គ​ក្នុង​លទ្ធផល​សរុប​ទាំង​ពីរ​ជើង ៣-២ ត្រឹម​វគ្គ​១៦​ក្រុម​រួច​មក អ្នកចាំទី​ដៃ​ទី​មួយ​ប្រចាំ​ក្លិប Juventus កីឡាករ Gianluigi Buffon បាន​លើក​ឡើង​ទាំង​ក្តី​បារម្ភ​ថា Leicester គឺជា​ក្រុម​តែ​មួយ​គត់ ដែល​លោក​មិន​ចង់​ប្រកួត​ប៉ះ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ។ ការ​លើក​ឡើង​ដូចនេះ ធ្វើ​ឡើង​បន្ទាប់​ពី Buffon បាន​សង្កេត​ឃើញ​ទម្រង់​លេង​ដ៏​ល្អ​របស់​Leicester ដែល​អាច​រក​គ្រាប់​បាល់​បាន​ចំនួន​២​គ្រាប់ ក្នុង​ការ​ប្រកួត​ប៉ះ​ក្លិប Sevilla កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ។

អ្នកចាំទី​វ័យ ៣៨​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​៖ «Leicester គឺជា​ក្រុម​ដ៏​គួរ​ឱ្យ​គ្រោះថ្នាក់​មួយ ដែល​អាច​បង្ក​ផលវិបាក​ដល់​គូប្រកួត​បាន​» ។ លោក​បន្ថែម​ថា​៖«​ការ​ប្រកួត​តទល់​ជាមួយ​ក្លិប​កញ្ជ្រោង​នេះ អាច​ធ្វើ​ឱ្យ​ក្តី​ស្រមៃ​របស់​យើង​ត្រូវ​បាត់បង់​» ។

គួរ​បញ្ជាក់​ថា ក្លិប​ដែល​អាច​ឡើង​ទៅ​វគ្គ ៨​ក្រុម​ចុង​ក្រោយ ត្រូវ​បាន​រក​ឃើញ​ចំនួន​៦​ក្លិប​រួច​ហើយ​ក្នុង​នោះ​រួម​មាន​៖ Bayern, Real Madrid, Barcelona, Dortmund, Juventus និង​ក្លិប Leicester ដោយ​រង់ចាំ​ស្វាគមន៍​ក្លិប​ចំនួន​២​ទៀត ។ ចំពោះ​ការ​ចាប់ឆ្នោត​ប្រកួត​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ មីនា នៅ​ប្រទេស​ស្វ៊ីស ។ ចំណែក​ការ​ប្រកួត​វគ្គ​នេះ​ក៏​តម្រូវ​ឱ្យ​ប្រកួត​ចំនួន​ពីរ​ជើង (Home/Away) ផង​ដែរ ៕